![]()
ភ្នំពេញ៖ ជាតារាសម្តែងម្នាក់ដែលទទួលបានការគាំទ្រខ្លាំង និងបានបង្ហាញខ្លួនក្នុងវីដេអូចម្រៀងកាយវិការខារ៉ាអូខេកាលពីជាង ១០ឆ្នាំមុន សុខៗ វ៉ាង ស្រីណូ ក៏បាត់មុខតារាស្រីរូបនេះពីសិល្បៈដែលនាងបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខ។


ក្រោយដកខ្លួនចេញពីសិល្បៈហើយ ជីវិតឯកជនរបស់តារាស្រីរូបនេះក៏ស្ងាត់ឈឹងផងដែរ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉ាង ស្រីណូ បានលេចមុខសាជាថ្មីនៅលើបណ្តាញសង្គមជាអ្នកលក់កាបូបចម្លងម៉ាកល្បីៗ ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងលេចធ្លោសាជាថ្មីលើថ្វីមាត់ដ៏ពូកែឆ្លើយឆ្លងជាមួយអ្នកគាំទ្រមិនដែលចេះទាល់គំនិតបែកំប្លែងស្ងួតធ្វើឱ្យអ្នកទស្សនាមិនចេះជិនណាយ។


គ្រប់ពាក្យគ្រប់ម៉ាត់ វ៉ាង ស្រីណូ ដែលមានឈ្មោះពិតថា វ៉ាង មករា តែងបញ្ជាក់ថាខ្លួនក្រមុំចាស់ មិនថាពេលឡើងកម្មវិធីក៏តារាស្រីរូបនេះបញ្ជាក់ច្បាស់ៗបែបនេះដែរ។ ប៉ុន្តែបែរស្ងាត់ រូបភាពដែលកំពុងភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមតិកតុក វ៉ាង ស្រីណូ បានឱ្យដឹងថា កាលទម្ងន់ ៥ខែប្រាប់គេថាកំពុងពពោះបែរគ្មានអ្នកជឿដោយសារពោះតូចពេក រហូតដល់ពេលនេះ ៨ខែរៀងខ្ទាតពោះបន្តិចក៏គេនៅតែមិនជឿថានាងកំពុងពពោះ។

វ៉ាង ស្រីណូ បានបញ្ជាក់ថា ដោយសារពោះនាងតូចពេកទើបមិនអាចថតរូបពេលទម្ងន់បាន ទើបតែពេលនេះចូល ៨ខែរៀងឃើញពោះបានបន្តិចនាងក៏ថតរូបទុកជាអនុស្សាវរីយ៍ និងប្រកាសប្រាប់អ្នកគាំទ្រជាសាធារណៈតែម្តង។ រូបភាពប៉ុន្មានសន្លឹកដែលនៅតែរក្សាសម្រស់បានខ្ញង់ល្អនេះជាដំណឹងដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ទោះជាយ៉ាងណាក៏គ្រប់គ្នាបានចូលរួមអបអរសាទរនាងផងដែរ៕