×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រូប Selfie របស់អត្តពលិកកូរ៉េខាងជើងជាមួយអត្តពលិកកូរ៉េខាងត្បូង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

រូបភាពរបស់អត្តពលិកវាយកូនឃ្លីលើតុរបស់ប្រទេសកូរ៉េខាងជើង និងអត្តពលិករបស់ប្រទេសកូរ៉េខាងត្បូង ដែលបានថត Selfie នៅលើវេទិកាប្រគល់មេដាយនៅទីក្រុងប៉ារីស ក្នុងព្រឹត្តិការណ៍អូឡាំពិក២០២៤ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ដែលត្រូវបានសារព័ត៌មាននានាចុះផ្សាយថាជារូបភាពដ៏កម្រនៃការរួបរួមគ្នា។

ក្នុងវិញ្ញាសាវាយគូចម្រុះ កីឡាវាយកូនឃ្លីលើតុ កូរ៉េខាងត្បូងបានឈ្នះមេដាយសំរឹទ្ធ។ ចំណែក កូរ៉េខាងជើង បានឈ្នះមេដាយប្រាក់។ ខណៈប្រទេសចិន បានក្លាយជាម្ចាស់មេដាយមាស ក្នុងវិញ្ញាសាមួយនេះ។

បន្ទាប់ពីការប្រកួតចប់និងការប្រគល់មេដាយរួច កីឡាករកូរ៉េខាងត្បូង Lim Jong-hoon បានថតរូបរួមគ្នាជាមួយអត្តពលិកប្រទេសទាំងពីរ។ ក្នុងនោះ មានអត្តពលិករបស់កូរ៉េខាងជើង គឺ Ri Jong Sik និង Kim Kum Yong, កីឡាការិនី Shin Yu-bin របស់កូរ៉េខាងត្បូង និងអត្តពលិករបស់សាធារណរដ្ឋប្រជាមានិតចិន ដែលទទួលជ័យជម្នះ រួមមានកីឡាករ Wang Chuqin និងកីឡាការិនី Sun Yingsha ។

វាជាលើកទីមួយហើយដែលកូរ៉េខាងជើងបានឡើងលើវេទិកាអូឡាំពិកចាប់តាំងពីឆ្នាំ២០១៦ ក្រោយប្រទេសនេះមិនបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដោយសារតែជំងឺរាតត្បាតកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង