×

ជម្លោះផ្ទុះឡើងជាថ្មី ក្នុងវិញ្ញាសាជាក្រុមក្នុងផ្ទះបាយ MasterChef Cambodia

ភាពតានតឹងបានកើនឡើងជាថ្មីម្ដងទៀត នៅសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ខណៈជម្លោះបានផ្ទុះឡើងក្នុងការប្រកួតវិញ្ញាសាជាក្រុម។

ដឹកនាំដោយរស្មី ក្រុមពណ៌ក្រហម បានប្រឈមមុខនឹងភាពមិនចុះសម្រុងផ្ទៃក្នុង កំឡុងពេលប្រកួតប្រជែងដ៏មានសម្ពាធ ក្នុងវិញ្ញាសាចម្អិនបង្អែមប្រពៃណីខ្មែរ រួមមាន នំអាកោត្នោត និងនំអន្សមត្នោត។

សមាជិកនៅក្រុមហាក់ដូចជាមិនសប្បាយចិត្តនឹងការដឹកនាំដ៏តឹងតែង ស្របពេលដែលប្រធានក្រុម ក៏ទទួលរងសម្ពាធខ្ពស់ដើម្បីចង់ស្វែងរកជ័យជម្នះសម្រាប់ក្រុម នាំឱ្យមានការខ្វែងគំនិតគ្នា និងកង្វះការសហការគ្នា។

នៅសប្ដាហ៍នេះ គណៈកម្មការរបស់ MasterChef Cambodia បានកត់សម្គាល់ពីការតស៊ូរបស់ក្រុមក្រហម ទោះបីជាធ្វើមិនបានទាន់ល្អក៏ដោយ ក៏ក្រុមក្រហមអាចទទួលបានជ័យជម្នះលើក្រុមខៀវ របស់បញ្ញា។

វាពិតជាមានសារសំខាន់សម្រាប់ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិយាកាសតានតឹងរបស់ MasterChef Cambodia ។

ទស្សនាសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣៖

តើនឹងមានអ្វីកើតឡើងបន្តទៀតនៅក្នុងផ្ទះបាយ MasterChef Cambodia នៅសប្ដាហ៍ខាងមុខនេះ? សូមរង់ចាំតាមដានដំណើរក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់គាត់ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង