![]()
នៅក្នុងសប្ដាហ៍ដ៏លំបាកនៃកម្មវិធីប្រកួតចម្អិនម្ហូប MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ក្រុមពណ៌ខៀវ បានប្រឈមមុខនឹងឧបសគ្គដ៏ខ្លាំងក្លា ដោយសារតែបញ្ហាគ្រឿង។ ដឹកនាំដោយ បញ្ញា ក្រុមខៀវបានចម្អិននំអាកោត្នោត ដែលជាបង្អែមប្រពៃណីខ្មែរ នៅឆៅ បន្ទាប់ពីមានបញ្ហានៅពេលលាយម្សៅ។
នៅពេលដែលជិតដល់ម៉ោង ក្រុមខៀវបានរកឃើញថា នំអាកោរបស់ពួកគេស្ទើរម្សៅ ដែលនាំឱ្យវាមិនឡើងបានល្អនោះឡើយ។ បញ្ហានេះ បានបណ្តាលឱ្យមានការពន្យារពេល និងបង្កើនសម្ពាធលើក្រុម ដែលពួកគេបានព្យាយាមកែកំហុសរបស់ពួកគេ។

ចំណែកសមាជិកក្រុម លីនណា គិតថាម្ហូបរបស់ពួកគេទំនងជាធ្វើមិនទាន់ពេលវេលានោះទេ។ ទោះបីជាមានការខិតខំប្រឹងប្រែងកែនូវកំហុសដែលបានកើតឡើងក៏ដោយ ក៏ នំអាកោត្នោត របស់ក្រុមពណ៌ខៀវ មិនបានឆ្អិនបំពេញតាមការរំពឹងទុករបស់គណៈកម្មការនោះឡើយ។
ជាលទ្ធផល ក្រុមខៀវ បានបរាជ័យ នឹងត្រូវប្រឈមនឹងវិញ្ញាសារងសម្ពាធដ៏តានតឹង។
ចង់ដឹងច្បាស់ សូមទស្សនានូវការចម្អិននំអាកោត្នោតរបស់ក្រុមខៀវ កាលពីសប្ដាហ៍ទី១០ នៅខាងក្រោម៖