×

ភ្ញៀវកិត្តិយសពិសេសដំបូង បានចូលមកផ្តល់ពិន្ទុដល់បេក្ខជន MasterChef Cambodia រដូវកាលទី៣

ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានភ្ញៀវកិត្តិយសដ៏ពិសេសគឺ អ្នកនាង យុគ ចិន្តា ដែលជាពិធីករទូរទស្សន៍ដ៏ល្បី និងជាអ្នកចូលចិត្តការចម្អិនម្ហូប បានសម្តែងការខកចិត្តចំពោះការព្យាយាមរបស់បេក្ខជនក្នុងការធ្វើបង្អែមខ្មែរ ក្នុងវិញ្ញាសាប្រកួតជាក្រុម។

ទាំងក្រុមពណ៌ខៀវ ទាំងក្រុមក្រហម ត្រូវបានទទួលភារកិច្ចធ្វើនំអាកោត្នោត និងនំអន្សមត្នោត ប៉ុន្តែក្រុមទាំងពីរ ហាក់មិនបានបំពេញតាមការរំពឹងទុករបស់អ្នកនាង យុគ្គ ចិន្តា នោះទេ។ ជាមួយបទពិសោធន៍ជាគណៈកម្មការកម្មវិធីចម្អិនម្ហូបជាច្រើនរបស់ស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា បានផ្ដល់មតិល្អៗជាច្រើនសម្រាប់បេក្ខជននៅសប្ដាហ៍នេះ។

មតិកែលម្អរបស់អ្នកនាង យុគ ចិន្តា បានគូសបញ្ជាក់ពីចំណុចដែលបេក្ខជនត្រូវកែតម្រូវ និងបង្ហាញពីស្តង់ដារខ្ពស់នៃឧត្តមភាពផ្នែកចម្អិនម្ហូប។ មតិនេះ ក៏ជាការក្រើនរំឭកអំពីការរំពឹងទុកខ្ពស់ និងតម្រូវការនៃភាពម៉ត់ចត់ពីបេក្ខជននីមួយៗ នៅក្នុងផ្ទះបាយ MasterChef Cambodia ផងដែរ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង