×

អតីតបេក្ខជន MasterChef Cambodia អ្នកចម្រៀងរ៉េបនិងកំពូលអ្នកកំប្លែងជើងចាស់ នឹងមកបញ្ចេញថ្វីដៃចម្អិនម្ហូបនៅកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ

កម្មវិធី Chef Race by IZE ដែលជាកម្មវិធីប្រកួតធ្វើម្ហូបបង្កើតចេញពីស្នាដៃកូនខ្មែរ នឹងបន្តពាំនាំតារាកិត្តិយសល្បីៗក្នុងប្រទេសកម្ពុជា ចំនួន៣រូប ដើម្បីចូលមកសាកថ្វីដៃគ្នាក្នុងការចម្អិនម្ហូប នៅក្នុងផ្ទះបាយចល័តដ៏ទាក់ទាញ នៅថ្ងៃសៅរ៍ ទី៣ ខែសីហា ខាងមុខនេះ។

បន្ថែមលើសមត្ថភាពរបស់ពួកគាត់នៅក្នុងវិថីសិល្បៈ តារាកិត្តិយសសប្ដាហ៍នេះ ដែលរួមមានលោក នេន ទុំ អ្នកនាង តុ និងអ្នកនាង ខាត់ សួស្ដី នឹងឈានជើងចូលមកក្នុងផ្ទះបាយដ៏ស្រស់ស្អាតនិងមានតែមួយគត់របស់ Chef Race by IZE ដើម្បីប្រកួតប្រជែងគ្នា។

ក្នុងសប្ដាហ៍នេះ ប្រិយមិត្តរបស់ CTN ដែលជាហ្វេនរបស់ Chef Race នឹងបានឃើញពីបច្ចេកទេសរបស់តារាកិត្តិយសនៅក្នុងការចម្អិនម្ហូបដើម្បីទទួលបានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងមានភាពច្នៃប្រឌិតខ្ពស់ទាំងការចម្អិន ទាំងវិធីសាស្ត្រប្លែកៗដើម្បីលក់មុខម្ហូបរបស់ពួកគាត់។

ចាំមើលថាតើតារាកិត្តិយសទាំង៣ នឹងមានក្បួនអ្វីខ្លះក្នុងការអូសទាញអតិថិជន ដើម្បីលក់ឱ្យបានថវិកាច្រើនជាងគេ ដែលក្លាយជាម្ចាស់ជ័យលាភីនៅសប្ដាហ៍ទី៤៦នេះ។

ក្នុងសប្ដាហ៍នេះ ក៏មានការអញ្ជើញចូលរួមពីអតីតបេក្ខជនរបស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ផងដែរ មានដូចជា Chef ភារម្យ នៅក្នុងក្រុម IZE, Chef ធារី នៅក្នុងក្រុម CAMBODIA និងChef ថាច នៅក្នុងក្រុម EXPREZ។ Chef ចំណានទាំងបីរូប នឹងចាប់ដៃគូជាមួយតារាកិត្តិយសទាំងបី ដើម្បីចម្អិនម្ហូបដែលកំណត់ជូនដោយកម្មវិធី។

កុំភ្លេចចូលរួមទស្សនាអាយដលទាំង៣នៅក្នុងកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និង ទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE ដែលចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី៣ ខែសីហា ចាប់ពីម៉ោង ១១ ព្រឹកតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង