×

ប្រធានក្រុម បញ្ញា ជួយសង្រ្គោះសមាជិកក្រុមពីវិញ្ញាសារងសម្ពាធដ៏តានតឹងក្នុងកម្មវិធី MasterChef Cambodia

ក្នុងសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ប្រធានក្រុម បញ្ញា ត្រូវធ្វើការសម្រេចចិត្តយ៉ាងលំបាក នៅក្នុងការជួយសង្គ្រោះកូនក្រុមចំនួនពីរនាក់ ពីការប្រកួតវិញ្ញាសារងសម្ពាធដ៏តានតឹង ដែលអាចប្រឈមនឹងការជម្រុះចេញពីកម្មវិធីបាន។ យ៉ាងណាមិញ ប្រធានក្រុមរូបនេះ មិនបានជួយសង្គ្រោះខ្លួនឯងឡើយ។

លោក បញ្ញា ដែលជាប្រធានក្រុមពណ៌ខៀវ និងជាប្រធានក្រុមជាលើកដំបូង បានដឹកនាំក្រុមដើម្បីធ្វើនំអាកោត្នោត និងនំអន្សមត្នោត ប៉ុន្តែក្រុមបញ្ញាមិនអាចទទួលបានជោគជ័យឡើយ ដែលត្រូវប្រឈមនឹងវិញ្ញាសារងសម្ពាធ។ ដូច្នេះ គណៈកម្មការបានតម្រូវឱ្យ បញ្ញា ជួយសង្គ្រោះកូនក្រុមបានពីររូប ដោយបញ្ញាបានសម្រេចចិត្តជ្រើសរើសយក សំអន និង លីនណា ដែលគាត់មើលឃើញថាអ្នកទាំងពីរជាកូនក្រុមដែលលេចធ្លោជាងគេ។

ការសម្រេចចិត្តនេះ បានទទួលការកោតសរសើរពីអ្នកគាំទ្រ MasterChef Cambodia ផងដែរ។ ទន្ទឹមនឹងនេះ បេក្ខជនដែលនៅសេសសល់ រួមទាំង បញ្ញា ផ្ទាល់ បានប្រឈមមុខនឹងវិញ្ញាសារងសម្ពាធ ដោយបញ្ញា បានឆ្លងផុតពីវិញ្ញាសាមួយនេះ ដើម្បីឈានទៅសប្ដាហ៍បន្ទាប់ដោយជោគជ័យ។

ទស្សនាសប្ដាហ៍ទី១០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង