×

វីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជារបស់យាយតយ និងRick Kh ទម្រាំថតបានមួយប្លង់ៗពិតជាមិនងាយ

ភ្នំពេញ៖ ដោយហេតុចង់ក្លាយជាចំណែកចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកដើម្បីទាញយកទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនាប្រាសាទនានាជាច្រើននៅខេត្តសៀមរាបដែលជាទឹកដីអច្ឆរិយ និងត្រូវបានពិភពលោកស្គាល់ថា ជាទឹកដីដែលមានប្រាសាទអង្គរវត្តដ៏អស្ចារ្យនោះកំពុងត្រូវបានបងប្អូនខ្មែររួបរួមគ្នាចែករំលែកភ្លូកទឹកភ្លូកដី។

ជាក់ស្តែង ក្រុមគ្រួសារយាយតយជាអ្នកលក់អនឡាញល្បីសហការជាមួយអ្នកផលិតមាតិកាប្រវត្តិសាស្ត្រល្បី Rick Kh បានចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្តរបស់ពួកគេផលិតវីដេអូដ៏មានគុណភាពមួយឡើងដើម្បីទាក់ទាញកំណើនទេសចរឱ្យទៅទស្សនាប្រាសាទអង្គរវត្តឱ្យបានច្រើនកុះករលើទឹកដីសៀបរាប។

ការផលិតវីដេអូនេះឡើង ពិតជាមានផលលំបាកច្រើនទាំងត្រូវអត់ងងុយត្រូវក្រោកពីព្រលឹម និងថតដាច់យប់ជាដើម ហើយទម្រាំថតបានមួយប្លង់ៗត្រូវឆ្លងកាត់ការស្លៀកពាក់ច្រើនតង់ និងម្កុដដែលមានទម្ងន់ធ្ងន់អស់រយៈពេលជាច្រើនម៉ោង និងត្រូវថតទាំងភ្លៀងជាដើម។ ទោះជាយ៉ាងណា ក្រុមការងារទាំងអស់ដែលមានទឹកចិត្តចង់ចូលរួមផ្សព្វផ្សាយទេសចរណ៍ជាតិ និងវប្បធម៌ខ្មែរឱ្យកាន់តែល្បីរន្ទឺខ្លាំងបន្ថែមនោះ គ្រប់គ្នាបានសហការគ្នាយ៉ាងសស្រាក់សស្រាំរហូតគ្រប់យ៉ាងបានបញ្ចប់ទៅដោយរលូន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង