នៅក្នុងសប្ដាហ៍ដ៏រន្ធត់ផង និងរំភើបផង នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជនទាំងអស់ ត្រូវបានប្រកួតប្រជែងជាមួយនឹងគ្រឿងផ្សំគោលដែលមិនធ្លាប់ស្គាល់ នៅក្នុងវិញ្ញាសាសម្ពាធដ៏តានតឹង នោះគឺ អន្ទង់សមុទ្រ។
តាមការសង្កេត ពុំមានបេក្ខជនណាម្នាក់ធ្លាប់បានចម្អិនគ្រឿងផ្សំគោលដ៏ស្មុគស្មាញនេះពីមុនមកទេ។ ជាការពិត វិញ្ញាសាសម្ពាធ តែងតែផ្ដល់ជូននូវគ្រឿងផ្សំដែលមិននឹកស្មានដល់ និងមានការលំបាកបន្ថែមមួយកម្រិតទៀតដល់ការប្រកួតប្រជែង។
ដោយទទួលបានរយៈពេលផ្ដល់ជូនត្រឹមតែ ៤៥ នាទី បេក្ខជនទាំងអស់បានប្រឈមមុខនឹងបញ្ហាប្រឈមទ្វេដងសម្រាប់ការចម្អិនអន្ទង់សមុទ្រ។ ភាពមិនច្បាស់នៃគ្រឿងផ្សំនេះ នាំឱ្យទទួលបានលទ្ធផលខុសៗគ្នា ដោយមុខម្ហូបខ្លះមិនដូចការរំពឹងទុកឡើយ។
វិញ្ញាសាអន្ទង់សមុទ្រ បានគូសបញ្ជាក់ពីភាពមិនអាចទាយទុកជាមុនបាននៃការប្រកួតប្រជែងរបស់ MasterChef Cambodia និងបានសាកល្បងពីសមត្ថភាពរបស់បេក្ខជនក្នុងការសម្របខ្លួន និងការច្នៃប្រឌិតនៅក្រោមសម្ពាធ។
តើសប្ដាហ៍ទី១១ នឹងមានរឿងរ៉ាវអ្វីកើតឡើងជាបន្តទៀតនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ? កុំភ្លេចរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី៤ ខែសីហា ចាប់ពីម៉ោង ៨ យប់តទៅ៕