នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជន នាង ឧត្តុង ដែលអ្នកគាំទ្រចូលចិត្តដោយសារអត្តចរិតល្អនិងសម្រស់សង្ហារបស់គាត់ ត្រូវបានចាកចេញពីកម្មវិធី កាលពីសប្ដាហ៍ទី១១។
លោក ឧត្តុង បានបង្ហោះនៅលើបណ្ដាញសង្គមដើម្បីបង្ហាញការដឹងគុណ និងចែករំលែកអារម្មណ៍របស់គាត់ទៅកាន់អ្នកគាំទ្រដូច្នេះថា៖
“ជាដំបូងខ្ញុំសូមទោសដល់អ្នកគាំទ្រខ្ញុំទាំងអស់គ្នាដែលធ្វើឱ្យខកចិត្ត
សូមអរគុណដល់កម្មវិធី Masterchef Cambodia CBS CTN និងម្ចាស់ឧបត្ថម្ភកម្មវិធី Khmer Beverges ដែlនាំយកកម្មវិធីលំដាប់ពិភពលោកមកកម្ពុជា ដែលនាំឱ្យអ្នកស្រលាញ់ការចម្អិនតាមផ្ទះមកបញ្ចេញស្នាដៃរួមទាំងខ្ញុំផងដែរ។
ចាប់តាំងពីចូលកម្មវិធីមកគឺមានអាម្មណ៍ថាកក់ក្តៅជាខ្លាំងដែលបានរៀនសូត្រអ្វីដែរថ្មីៗ ធ្វើឱ្យមានការរីកចម្រើនដែលខ្ញុំមិនធ្លាប់មានពីមុន ទទួលបានមិត្តថ្មីៗល្អៗក្នុងកម្មវិធី។
ឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ច្រើនលើកច្រើនសារទម្រាំតែមកដល់វគ្គនេះ ខ្ញុំពិតជាអរគុណ ខ្លួនឯង គ្រួសារ មនុស្សជាទីស្រលាញ់របស់ខ្ញុំ មិត្តភក្តិនិងអ្នកគាំទ្រទាំងអស់គ្នាដែរតែងតែលើកទឹកចិត្តផ្តល់កម្លាំងចិត្តកន្លងមក។
ជាចុងក្រោយ ខ្ញុំ នាង ឧត្តុង ជាបេក្ខជន Masterchef Cambodia season 3 សន្យាថានឹងមិនបោះបង់ការស្រលាញ់ការចម្អិន និងមានអ្វីដែរថ្មីលើវិស័យអាហារ ដែលខ្ញុំរៀនពីកម្មវិធី មនុស្សជុំវិញខ្លួន និងការខិតខំរបស់ខ្លួនឯងផងដែរ។ សូមអរគុណ”
ការចាកចេញពីកម្មវិធីរបស់ ឧត្តុង បានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនពីបេក្ខជនម្នាក់ដែលមានទេពកោសល្យ និងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅចំពោះសិល្បៈនៃការចម្អិន។
ឧត្តុង គឺជាបេក្ខជនទី៩ ដែលត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣។ ដូច្នេះ នៅសល់បេក្ខជនតែ ១៦រូបទៀតប៉ុណ្ណោះ ដែលត្រូវឈរចម្អិននៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ នៅសប្ដាហ៍បន្ទាប់៕