×

ចូលរួមអបអរដល់ លីនដា ដែលបានស្វែងរកជ័យជម្នះជាលើកដំបូងនៅក្នុងផ្ទះបាយ MasterChef Cambodia

នៅក្នុងសប្ដាហ៍ទី១១ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages លីនដា បានអបអរជ័យជម្នះលើកដំបូងរបស់គាត់ក្នុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង ជាមួយគ្រឿងផ្សំគោលជើងជ្រូក និងគ្រឿងផ្សំដទៃទៀត។

មុខម្ហូបដ៏លេចធ្លោរបស់លីនដា ដែលមានឈ្មោះថា ជើងជ្រូកមោះមុត ត្រូវបានចម្អិនយ៉ាងល្អិតល្អន់ បានទាក់ចិត្តរបស់គណៈកម្មការទាំងបីរូប រួមទាំងភ្ញៀវកិត្តិយសពិសេសគឺ Chef ហុកឡាយ នៅក្នុងសប្ដាហ៍ទី១១ ដែលបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរសជាតិ និងភាពច្នៃប្រឌិតរបស់ម្ហូបមួយចាននេះ។

ជ័យលាភីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ លីនដា នៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ ដែលធ្វើឱ្យគាត់មានអារម្មណ៍រំភើបរីករាយជាខ្លាំង។ វាមិនត្រឹមតែបង្កើនទំនុកចិត្តរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពដ៏លេចធ្លោក្នុងការចម្អិនរបស់គាត់ដែលមិនអាចមើលរំលងបានសម្រាប់បេក្ខជនដទៃទៀត។

តើដំណើរនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣របស់ លីនដា នឹងទៅជាយ៉ាងណា? សូមតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង