×

សមរភូមិក្នុងផ្ទះបាយ MasterChef Cambodia៖ រស្មីចង់យកឈ្នះវីល្លៀមនិងលីនដា តែទទួលសម្ពាធយ៉ាងខ្លាំងពីលីនដាក្នុងសប្ដាហ៍ទី១១

នៅក្នុងសប្ដាហ៍ទី១១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ការប្រកួតបានឡើងកម្ដៅជាមួយនឹងការប្រជែងគ្នាយ៉ាងខ្លាំង។ ក្នុងសប្ដាហ៍នេះ រស្មី បានបង្ហើបថា នាងចង់ផ្ដួល បេក្ខជន វីល្លៀម និង លីនដា នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង បន្ទាប់ពីអ្នកទាំងបីមានការខ្វែងគំនិតគ្នាក្នុងការប្រកួតជាក្រុមកាលពីសប្ដាហ៍មុន។

ក្នុងអំឡុងពេលនៃការប្រកួតប្រអប់អាថ៌កំបាំង រស្មីធ្វើបានល្អក្នុងការចម្អិនជើងជ្រូក និងគ្រឿងផ្សំជាច្រើនមុខ ដែលទទួលបានជោគជ័យក្លាយជា Top 3 ជាមួយនឹងមុខម្ហូប ជើងជ្រូកខបែបចិន របស់ខ្លួន។ ជ័យជម្នះនេះបានសបញ្ជាក់ពីការតាំងចិត្ត ក្នុងការយកឈ្នះលើ វីល្លឿម និង លីនដា របស់រស្មី។

ទោះជាយ៉ាងណា រស្មីមិនទាន់ធ្វើបានល្អគ្រប់គ្រាន់ដើម្បីសម្រេចបំណងរបស់ខ្លួនឡើយ ព្រោះ លីនដា គឺជាបេក្ខជនលេខ១ក្នុងវិញ្ញាសាមួយនេះ ដែលទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ នៅក្នុងវិញ្ញាសាបន្ទាប់។ ដូច្នេះ លីនដា ត្រូវបានផ្តល់សិទ្ធិពិសេស ក្នុងការជ្រើសរើសគ្រឿងផ្សំគោលមួយក្នុងចំណោមគ្រឿងផ្សំគោលចំនួន ៣ រួមមាន ក្រលៀនគោ ថ្លើមគោ ឬកន្សោមដោះ សម្រាប់បេក្ខជន ១៦នាក់ដែលនៅសល់ ខណៈដែលលីនដាផ្ទាល់ បានទទួលសុវត្ថិភាពពីការជម្រុះចេញពីកម្មវិធី។

បន្ទាប់ពីផ្ដល់គ្រឿងផ្សំគោលដ៏លំបាកបំផុតសម្រាប់រស្មី ពោលគឺ កន្សោមដោះគោ, លីនដា ដែលតម្រូវឱ្យដកគ្រឿងផ្សំ២មុខចេញពីបេក្ខជនណាម្នាក់ បានសម្រេចចិត្តដកគ្រឿងផ្សំសំខាន់ៗចំនួនពីរចេញពីកន្ត្រករបស់រស្មី ដែលធ្វើឱ្យនាងមិនអាចចម្អិនដូចអ្វីដែលបានគ្រោងទុកនោះឡើយ។

ទស្សនាសមរភូមិនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ តាមរយៈវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង