នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ចុងភៅដ៏ល្បីឈ្មោះ Chef ហុក ឡាយ មកពី The Premier Palace ដែលមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យម្ហូបអាហារ បានចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់គាត់ ចំពោះការចម្អិនម្ហូបចិន។
ដើម្បីជួយដល់បេក្ខជននីមួយៗ ក្នុងការច្នៃប្រឌិតម្ហូបចិនរបស់ពួកគេឱ្យបានល្អ ដោយប្រើប្រាស់ជើងជ្រូក និងគ្រឿងផ្សំជាច្រើនមុខផ្សេងទៀត Chef ហុក ឡាយ បានផ្តល់គន្លឹះសំខាន់ៗអំពីលក្ខណៈពិសេសនៃរសជាតិ និងរូបរាងរបស់ម្ហូបចិន។
Chef ហុក ឡាយ បានសង្កត់ធ្ងន់លើសារសំខាន់នៃជើងជ្រូក៖ “លក្ខណៈពិសេសរបស់ម្ហូបចិន សំខាន់គឺក្លិន និងរសជាតិ។ ម្ហូបចិនរសជាតិមិនធ្ងន់ពេកទេ គឺស្រាលល្មម”។
សម្រាប់ពណ៌វិញ បើតាម Chef ក៏មានសារសំខាន់មួយផ្នែកផងដែរ សម្រាប់ម្ហូបចិន។ ចំពោះជើងជ្រូក គួរដាក់ទាំងមូល មិនគួរកាត់បំបែកវាឡើយ។
អំឡុងការប្រកួត Chef ហុក ឡាយ រួមទាំងគណៈកម្មការទាំង៣រូប បានដើរពិនិត្យមើលការចម្អិនរបស់បេក្ខជននីមួយៗ ដើម្បីជួយផ្ដល់យោបល់ល្អៗដល់ពួកគេភ្លាមៗ ជៀសវាងបេក្ខជនទាំងអស់ធ្វើខុសពីលក្ខន្តិកៈនៃការចម្អិនម្ហូបចិន។
ការណែនាំរបស់ Chef ហុក ឡាយ មិនត្រឹមតែជួយដល់មុខម្ហូបរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យទស្សនិកជននូវការយល់ដឹងបន្ថែមទៀតចំពោះភាពស្មុគស្មាញដែលពាក់ព័ន្ធនឹងការចកម្អិនម្ហូបចិនដ៏ល្អឥតខ្ចោះមួយចាន។
ទស្សនាវិញ្ញាសាប្រអប់អាថ៌កំបាំង ដែលតម្រូវឱ្យបេក្ខជនទាំងអស់ចម្អិនម្ហូបចិន តាមរយៈវីដេអូខាងក្រោម៖