![]()
នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages សិរីលក្ខ័ណ៍ បានទទួលជ័យជម្នះនៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ក្នុងសប្ដាហ៍ទី១១ ដែលជាការឈ្នះជាលើកដំបូងនៅក្នុងកម្មវិធី MasterChef Cambodia របស់ សិរីលក្ខ័ណ៍។
សិរីលក្ខ័ណ៍ ទទួលបានគ្រឿងផ្សំគោលជា ក្រលៀនគោ ដែលនាងមិនធ្លាប់ចម្អិនពីមុនមក។ ប៉ុន្តែ បេក្ខនារីរូបនេះ បានធ្វើបានយ៉ាងល្អដើម្បីដណ្ដើមយកជ័យជម្នះជាលើកដំបូងរបស់ខ្លួន ទៅលើបេក្ខជន១៥នាក់ផ្សេងទៀត ជាមួយនឹងម្ហូបឈ្មោះថា ក្រលៀនគោចៀនប័រជូរអែមបែបអាស៊ីអ៊ឺរ៉ុប ដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានរសជាតិឆ្ងាញ់ដែលពេញចិត្តសម្រាប់ Judge Nara, Judge Jessica និង Judge Meng Hy ។
ជ័យជម្នះដែលមិននឹកស្មានដល់របស់សិរីលក្ខ័ណ៍នៅសប្ដាហ៍នេះ មិនត្រឹមតែបង្ហាញពីការអភិវឌ្ឍសមត្ថភាពរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសមត្ថភាពរបស់នាងក្នុងការធ្វើការនៅក្រោមសម្ពាធផងដែរ។
ដូច្នេះ ឱ្យតែមានការតាំងចិត្តខ្ពស់ ទោះស្ថិតក្នុងកាលៈទេសៈលំបាកបែបណា ក៏អាចប្រែក្លាយទៅជារឿងដ៏ល្អមួយបានផងដែរ៕
