![]()
នៅក្នុងសប្ដាហ៍ទី១១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រស្មី បានជួបប្រទះនឹងភាពតានតឹងដែលមិនធ្លាប់មានពីមុនមក។ ទទួលបានកន្សោមដោះគោជាគ្រឿងផ្សំគោល នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត រស្មីនៅតែអាចជម្នះលើឧបសគ្គដ៏ខ្លាំងក្លាមួយ ដើម្បីរក្សាអាវអៀមសរបស់ខ្លួន។
ទោះបីជាត្រូវបានដកគ្រឿងផ្សំចំនួនពីរមុខដោយលីនដា ដែលតម្រូវដោយគណៈកម្មការក៏ដោយ ក៏មុខម្ហូបរបស់រស្មី ឈ្មោះថា ទឹកដោះម្ដាយថ្លៃ ទទួលការកោតសរសើរពីគណៈកម្មការសម្រាប់ភាពច្នៃប្រឌិត និងការបត់បែនរបស់បេក្ខនារីមកពីខេត្តស្វាយរៀងរូបនេះ។
នេះគឺជាអ្វីដែល MasterChef Cambodia ចង់ឃើញពីបេក្ខជនរបស់ខ្លួន ដែលអាចសម្របខ្លួនបាននៅគ្រប់កាលៈទេសៈ ទោះបីជាស្ថិតនៅក្នុងវិញ្ញាសាដែលមានសម្ពាធខ្លាំងយ៉ាងណាក៏ដោយ។ ទស្សនាមុខម្ហូបរបស់រស្មី និងការផ្ដល់ជាយោបលរបស់គណៈកម្មការទាំង៣រូប តាមរយៈវីដេអូខាងក្រោម៖