×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

នីតា បេក្ខនារីដែលក្មេងជាងគេ នឹងក្លាយជាអ្នកធ្វើមេក្រុមច្រើនដងជាងគេប្រចាំ MasterChef Cambodia

នីតា ដែលមានវ័យ២០ឆ្នាំ នឹងក្លាយជាប្រធានក្រុមជាលើកទី២ នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅពេលដែលកម្មវិធីឈានចូលដល់សប្ដាហ៍ទី១២ ដែលជាការប្រកួតជាក្រុមសាជាថ្មី។

នីតា សម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងកម្មវិធី MasterChef Cambodia រដូវកាលនេះ ដោយទទួលបានជ័យជម្នះជាលើកទី២ អំឡុងពេលប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិតកាលពីសប្ដាហ៍ទី១១។ ជ័យជម្នះចុងក្រោយរបស់នីតា មិនត្រឹមតែបង្ហាញពីទេពកោសល្យធ្វើម្ហូបរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យនីតាក្លាយជាប្រធានក្រុមជាថ្មីម្ដងទៀត នៅសប្ដាហ៍បន្ទាប់ផងដែរ។

នេះជាលើកទីពីរ បន្ទាប់ពីការដឹកនាំក្រុមលើកដំបូងរបស់នីតា បានទទួលជោគជ័យ ក្នុងការប្រកួតនៅខាងក្រៅផ្ទះបាយ MasterChef Cambodia ដែលធ្វើឡើងនៅទីតាំង Grand Phnom Penh Golf Club ។ នៅសប្ដាហ៍ក្រោយនេះ បេក្ខនារីដែលជានិស្សិតផ្នែកទេសចរណ៍ នឹងដឹកនាំក្រុមចម្អិននៅក្នុងផ្ទះបាយ MasterChef Cambodia វិញម្ដង ដើម្បីតតាំងជាមួយ ៣ ក្រុមផ្សេងទៀត ដែលដឹកនាំដោយបេក្ខជនដែលឈ្នះកាលពីសប្ដាហ៍ទី១១។

សប្ដាហ៍ខាងមុខនេះ នឹងកាន់តែជក់ចិត្តជាមួយនឹងសមរភូមិក្នុងផ្ទះបាយ ការសហការគ្នា និងការខ្វែងគំនិតគ្នាអំឡុងពេលចម្អិន។ តើក្រុមរបស់នីតា ឬក្រុមផ្សេងទៀត ដែលនឹងធ្វើបានល្អជាងគេ? ចម្លើយនឹងរកឃើញ នៅថ្ងៃអាទិត្យខាងមុខនេះ។

MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី១២ នឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងយូធូប និងហ្វេសប៊ុក MasterChef Cambodia នាថ្ងៃអាទិត្យ ទី១១ ខែសីហា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង