អ្នកគាំទ្រនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages កំពុងរង់ចាំយ៉ាងអន្ទះសា និងបន់ឱ្យដល់ថ្ងៃអាទិត្យឆាប់ៗ បន្ទាប់ពីកម្មវិធីបានបង្ហាញពីការប្រកួតជាក្រុមដ៏តានតឹងនិងគួរឱ្យជក់ចិត្ត សម្រាប់សប្ដាហ៍ទី១២។
ក្នុងសប្ដាហ៍នេះ បេក្ខជន១៦នាក់ នឹងត្រូវបែងចែកជា ៤ក្រុម។ សមាជិកទាំង៤នាក់ក្នុងក្រុម នឹងត្រូវបានអនុញ្ញាតឱ្យឈរចម្អិនម្ហូបម្ដងម្នាក់ៗ ចំណែកសមាជិក៣នាក់ទៀត បានត្រឹមតែឈរមើលនិងប្រាប់ពីចម្ងាយ។ នេះគឺជាការប្រកួក្តជាក្រុមលើកដំបូង ដែលមិនធ្លាប់មាន និងផ្ដល់សម្ពាធកាន់តែខ្លាំងបន្ថែមទៀត។
ភាពតានតឹងក្នុងក្រុមនីមួយៗនឹងកើតមានសាជាថ្មី។ ចំណែកហ្វេនៗរបស់ MasterChef Cambodia បានបង្ហាញអារម្មណ៍អន្ទះសា និងទស្សន៍ទាយក្រុមដែលឈ្នះ ក្នុងការប្រកួតសប្ដាហ៍នេះ។
តើម្ហូបរបស់ក្រុមណាដែលទទួលបានជ័យជម្នះនៅសប្ដាហ៍ទី១២នេះ? រង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី១១ ខែសីហា ចាប់ពីម៉ោង ៨ យប់តទៅ៕