នីតា ដែលជាបេក្ខនារីវ័យក្មេងជាងគេក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានឆ្លុះបញ្ចាំងពីដំណើរនៅក្នុងផ្ទះបាយ MasterChef Cambodia បន្ទាប់ពីការចាកចេញពីកម្មវិធីនៅក្នុងសប្ដាហ៍ទី១២។
បេក្ខនារីដែលមានអាយុ ២០ឆ្នាំដែលមានភាពស្វាហាប់ និងភាពច្នៃប្រឌិតខ្ពស់ ត្រូវបានជម្រុះចេញអំឡុងការប្រកួតវិញ្ញាសាសម្ពាធអាវអៀមខ្មៅ ដែលតម្រូវឱ្យបេក្ខជនទាំងអស់ចម្អិនម្ហូបអ៊ីតាលីដ៏ល្បីល្បាញនៅលើពិភពលោក ដែលមានឈ្មោះថា Risotto ។
ថ្វីត្បិតតែលទ្ធផលមិនដូចការរំពឹងទុកក៏ដោយ ក៏ នីតា នៅតែមានភាពវិជ្ជមានសម្រាប់ពេលវេលារបស់នាងនៅក្នុងផ្ទះបាយ MasterChef Cambodia ។ នីតា បាននិយាយថា នាងបានរៀនសូត្រច្រើនណាស់នៅទីនេះ មិនត្រឹមតែការចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរៀនសូត្រពីខ្លួនឯងថែមទៀតផង។
នីតា បានអំណរគុណចំពោះបេក្ខជនដទៃទៀត ដែលប្រៀបបានដូចជាគ្រួសារតែមួយ និងបានមើលថែខ្លួនចាប់តាំងពីចូលមកប្រកួតនៅក្នុងកម្មវិធី តាំងពីការទទួលបានអៀមសមកម្ល៉េះ។
ដំណើរនៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះរបស់នីតា បានធ្វើឱ្យនាងទទួលបានការគោរព និងកោតសរសើរពីសំណាក់បេក្ខជនដទៃ និងគណៈកម្មការទាំង៣រូប ដែលសរសើរពីទឹកដៃរបស់នីតា ដែលមានការលូតលាស់យ៉ាងខ្លាំង។
នីតា បានបង្ហើបថា ទោះបីជាមិនអាចបន្តដំណើរនៅក្នុងកម្មវិធីក៏ពិតមែន ប៉ុន្តែខ្លួនបោះបង់ក្ដីស្រមៃនៅក្នុងវិស័យម្ហូបអាហារឡើយ ដោយមានបំណងបើកអាជីវកម្មមួយដោយខ្លួនឯងផងដែរ នាពេលអនាគត៕