×

នៅមិនប៉ុន្មានសប្តាហ៍ទៀត Justine បានឃើញមុខកូនដោយផ្ទាល់ខណៈពោះរបស់ភរិយាក៏កាន់តែធំ

អាមេរិក៖ អាពាហ៍ពិពាហ៍ដូចផ្លេកបន្ទោររបស់តារាចម្រៀងល្បី Justin Bieber និង Hailey Bieber បានរៀបចំយ៉ាងឆាប់រហ័សបន្ទាប់ពីតារាប្រុសរូបនេះបានបញ្ចប់ស្នេហ៍ជាមួយនឹង Selena Gomez ត្រឹម ៣ខែ។ ទម្រាំឆ្លងកាត់មកដល់ដំណាក់កាលនេះ Hailey ត្រូវរងពាក្យរិះគន់មិនស្ទើរឡើយថាជាជនទី ៣ឆក់ឱកាសដណ្តើម Justin ពី Selena ដែលក្រុមអ្នករិះគន់បានកាត់រូបភាពជាច្រើនធ្វើជាវីដេអូដើម្បីធ្វើការប្រៀបធៀបរវាង Selena និង Hailey ទៀតផង។

ទោះបីជា Justin និង Hailey បានរៀបការជាមួយគ្នារួចហើយក៏ពិតមែន ប៉ុន្តែក្រោយមកតែងលេចឮពាក្យពាក្យចចាមអារ៉ាមបញ្ហារកាំរកូសក្នុងគ្រួសារជារឿយៗថាមិនចុះសម្រុងគ្នាឡើយ។ ទោះជាយ៉ាងណាក៏អ្នកទាំង ២នៅរក្សាភាពស្ងប់ស្ងាត់មិនមានបកស្រាយអ្វីទាំងអស់ ប៉ុន្តែស្ងាត់ៗ Justin និងភរិយាបានបង្ហាញរូប Hailey កំពុងពពោះកូនក្នុងផ្ទៃដែលជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាចូលរួមអបអរសាទរយ៉ាងច្រើនផងដែរ។ គួរបញ្ជាក់ដែរថា នៅមិនប៉ុន្មានសប្តាហ៍ទៀតឡើយ Justin នឹងបានជួបមុខកូនដោយផ្ទាល់ហើយខណៈពោះរបស់ Hailey កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងជិតគ្រប់ខែហើយដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង