នៅក្នុងសប្ដាហ៍ទី១២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដាឡែត និងបញ្ញា បានដឹកនាំក្រុមរបស់ពួកគេឱ្យទទួលជ័យជម្នះក្នុងការប្រកួតប្រជែងវិញ្ញាសាជាក្រុមដោយប្រកួតបណ្ដាក់ ដែលតម្រូវឱ្យចម្អិនស្ដេក Rossini ។
សម្រាប់បញ្ញា នេះគឺជាការដឹកនាំក្រុមជាលើកទី២របស់ខ្លួន នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ បន្ទាប់ពីបេក្ខជនជាមន្ត្រីនគរបាលរូបនេះ ធ្លាប់ដឹកនាំក្រុមម្ដងកាលពីប្រកួតនៅទីតាំង Grand Phnom Penh Golf Club ដែលក្រុមរបស់បញ្ញាបានរងបរាជ័យ។ ដូច្នេះ ជ័យជម្នះនៅសប្ដាហ៍កន្លងទៅ គឺជាជ័យជម្នះលើកដំបូងក្នុងការដឹកនាំចំនួន ២ លើករបស់បញ្ញា។
ទោះជាក្រុមល្អទីពីរក៏ដោយ ក៏ម្ហូបស្ដេក Rossini របស់ក្រុមបញ្ញា ធ្វើបានល្អជាង២ក្រុមទៀត ដែលដឹកនាំដោយនីតា និងស្រីលក្ខ័ណ៍ ដើម្បីទទួលបានសុវត្ថិភាពនៅក្នុងវិញ្ញាសារងសម្ពាធដ៏តានតឹង។
ទៅមើលការដឹកនាំរបស់បញ្ញា កាលពីសប្ដាហ៍ទី១២ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីដេអូខាងក្រោម។