![]()
ស្ដេចរ៉ូស៊ីនី ដែលត្រូវបានបង្ហាញនៅក្នុងការប្រកួតវិញ្ញាសាជាក្រុមក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages គឺជាម្ហូបដែលរួមបញ្ចូលគ្នានូវរសជាតិដ៏សម្បូរបែប និងការបង្ហាញដ៏ប្រណីត។
ម្ហូបនេះត្រូវបានបង្កើតឡើងសម្រាប់លោក Gioachino Rossini ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញនៅសតវត្សរ៍ទី១៩ ដែលគេស្គាល់ថាជាអ្នកចូលចិត្តអាហារមួយរូប។
ស្ដេករ៉ូស៊ីនី មានតម្លៃថ្លៃបំផុតនៅក្នុងពិភពម្ហូបអាហារ ធ្វើឱ្យវាក្លាយជានិមិត្តរូបនៃការទទួលទានអាហារដ៏ប្រណីត។ វាជាម្ហូបដែលត្រូវបានគេប្រើប្រាស់សម្រាប់កម្មវិធីធំៗ ឬក្នុងឱកាសដ៏ពិសេសណាមួយ។
ការចម្អិនស្ដេករ៉ូស៊ីនី ទាមទារនូវការផ្ចិតផ្ចង់ ចំពោះស្ដេកត្រូវចម្អិនឱ្យល្អឥតខ្ចោះ ដោយត្រូវមានកម្រិត Medium-rare ដើម្បីរក្សាភាពផ្អែមរបស់វា។ តុល្យភាពនៃរសជាតិ គឺមានសារសំខាន់ខ្លាំងណាស់ ហើយគេប្រើប្រាស់គ្រឿងផ្សំដ៏មានតម្លៃដូចជា ថ្លើមក្ងាន និងផ្សិត Truffles ។
ទោះបីជាមានដើមកំណើតពីប្រទេសអ៊ីតាលីក៏ដោយ ក៏ស្ដេករ៉ូស៊ីនី បានក្លាយជាមុខម្ហូបដ៏ពេញនិយមនៅក្នុងប្រទេសបារាំង ដែលជារឿយៗគេឃើញមាននៅក្នុងភោជនីយដ្ឋានបារាំងលំដាប់ខ្ពស់នៅជុំវិញពិភពលោក។
ទស្សនាការចម្អិនស្ដេករ៉ូស៊ីនី នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖