×

រីសូតូ ម្ហូបអ៊ីតាលីដ៏ល្បីល្បាញដែលប្រជាជនខ្មែរពុំសូវបានស្គាល់ ត្រូវបានបង្ហាញក្នុងផ្ទះបាយ MasterChef Cambodia

រីសូតូ ដែលជាមុខម្ហូបដ៏ពេញនិយមបំផុតមួយរបស់ប្រទេសអ៊ីតាលី គឺជាម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងភាពសម្បូរបែប។ វាជាម្ហូបកុមារភាពរបស់ភ្ញៀវកិត្តិយសដ៏ពិសេសនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ កាលពីសប្ដាហ៍ទី១២ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

នេះគឺជាការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលធ្វើឱ្យរីសូតូលេចធ្លោនៅក្នុងពិភពនៃម្ហូបអាហារ៖

រីសតូតូមានប្រភពមកពីភាគខាងជើងនៃប្រទេសអ៊ីតាលី ជាពិសេសតំបន់ Lombardy និង Piedmont ។ ជ្រលងភ្នំ Po មានដីដ៏មានជីជាតិ និងវាលស្រែ ជាកន្លែងល្អឥតខ្ចោះសម្រាប់ការផលិតអង្ករសម្រាប់ចម្អិនរីសូតូ។ សព្វថ្ងៃនេះ វានៅតែជាម្ហូបដ៏សំខាន់ ជាពិសេសនៅក្នុងតំបន់ទាំងនេះ។

អង្កររីសូតូមានប្រភេទអង្ករជាច្រើន ដូចជា Arborio, Carnaroli, និង Vialone Nano ។ ប្រភេទអង្ករទាំងនេះ ត្រូវបានគេស្គាល់ថាមានបរិមាណម្សៅខ្ពស់ ដែលល្អសម្រាប់ការចម្អិនរីសូតូនេះតែម្ដង។

រីសូតូត្រូវបានច្នៃជាមួយនឹងរសជាតិផ្សេងៗ។ Risotto alla Milanese ជារីសូតូដ៏ល្បីបំផុតមួយ នៅទីក្រុង Milan ។ នៅក្នុងប្រទេសអ៊ីតាលី រីសូតូ ជាអាហារសម្រន់ ប៉ុន្តែពេលខ្លះគេអាចកែច្នៃដោយបន្ថែមសាច់ គ្រឿងសមុទ្រ និងបន្លែ ដើម្បីធ្វើឱ្យរីសូតូមួយចានក្លាយជាអាហារចម្បងបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង