×

រស្មីធ្វើបានល្អសាជាថ្មីក្រោយជាប់ Top 1 ធ្វើឱ្យភ្ញៀវពិសេសពេញចិត្ត នៅសប្ដាហ៍ទី១២របស់ MasterChef Cambodia

រស្មីបានបង្ហាញនូវថ្វីដៃចម្អិនម្ហូបអឺរ៉ុបសាជាថ្មី ដោយទទួលបានការចាប់អារម្មណ៍ទាំងគណៈកម្មការ និងភ្ញៀវកិត្តិយសដ៏ពិសេស នៅក្នុងសប្ដាហ៍ទី១២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

នៅក្នុងវិញ្ញាសាចម្អិនម្ហូបអ៊ីតាលីដែលមានឈ្មោះថា រីសូតូ ចានរបស់រស្មីដែលជាការចម្អិនជាលើកដំបូងសម្រាប់មុខម្ហូបនេះ ទទួលបានចំណាត់ថ្នាក់លេខ១ ពិសេសបានបំពេញចិត្តរបស់ភ្ញៀវកិត្តិយសពិសេសពោលគឺលោក David Ulmer ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន CBS ដែលមាន CTN, MyTV, CNC និង CBS Digital ។

គណៈកម្មការបានសរសើរថា រស្មី បានចម្អិនរីសូតូ ដែលត្រូវចិត្តរបស់ភ្ញៀវកិត្តិយស និងមានភាពច្នៃប្រឌិត សក្តិសមជាបេក្ខជនរបស់ MasterChef Cambodia ។ ចំពោះ ចានរីសូតូរបស់លីនណា វណ្ណី និងសិរីល័ក្ខណ៍ ក៏ត្រូវបានគណៈកម្មការសម្រេចឱ្យឡើងទៅកន្លែងដែលមានសុវត្ថិភាពផងដែរ។

រស្មីហាក់មានភាពលេចធ្លោក្នុងប៉ុន្មានសប្ដាហ៍កន្លងទៅដោយឈ្នះជាបន្តបន្ទាប់។ តើបេក្ខនារីមកពីខេត្តស្វាយរៀងរូបនេះ នឹងមានអ្វីប្លែកដើម្បីបង្ហាញជូនទស្សនិកជននៅសប្ដាហ៍បន្ទាប់? រង់ចាំតាមដានដំណើរក្នុងផ្ទះបាយ MasterChef របស់រស្មី នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង