×

Fan អន្ទះសាចង់ទស្សនា MasterChef Cambodia សប្ដាហ៍ទី១៣ ដើម្បីដឹងពីបុគ្គលអាថ៌កំបាំងដែលនឹងមកឈរចម្អិនជាមួយបេក្ខជន

បន្ទាប់ពីការចូលរួមពីភ្ញៀវកិត្តិយសដ៏ពិសេស លោក David Ulmer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBS កាលពីសប្ដាហ៍ទី១២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ Fan កំពុងមានការងឿងឆ្ងល់ដោយទន្ទឹងរង់ចាំចង់ដឹងថាតើអ្នកណានឹងក្លាយជាភ្ញៀវពិសេសបន្ទាប់ ដែលនឹងមកឈរចម្អិនក្នុងផ្ទះបាយដ៏ប្រណីតនៅថ្ងៃអាទិត្យខាងមុខនេះ។

សប្ដាហ៍ទី១៣ នៃកម្មវិធី MasterChef Cambodia ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងកាន់តែប្លែក និងផ្ដល់នូវអារម្មណ៍រំភើប ភ័យព្រួយ និងសោកសៅ ជាមួយបេក្ខជនដែលនៅសល់ទាំង ១៥នាក់។ តើសប្ដាហ៍នេះ ជាសប្ដាហ៍ចុងក្រោយរបស់បេក្ខជនរូបណានៅក្នុងផ្ទះបាយ MasterChef Cambodia ? គួររំឭកថាសប្ដាហ៍ទី១២កន្លងទៅ នីតា គឺជាបេក្ខជនទី១០ ដែលត្រូវបានជម្រុះចេញពីកម្មវិធី។

កុំភ្លេចរង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី១៣ នាថ្ងៃអាទិត្យ ទី១៨ ខែសីហា នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង