![]()
ភ្នំពេញ៖ គឹម លីហ្សា បានផ្លាស់ប្តូរមករស់នៅប្រទេសកម្ពុជាវិញដោយចាប់ផ្តើមបង្កើតមុខជំនួញជាច្រើនហូរហែទៀតផងក្រោយផ្លាស់ទៅរស់នៅជាមួយស្វាមីនៅឯប្រទេសអូស្ត្រាលីអស់រាប់ឆ្នាំបន្ទាប់ពីរៀបការរួច។ ទាក់ទងជាមួយការងារសិល្បៈ គឹម លីហ្សា នៅតែទទួលការងារធម្មតា ក៏ដូចជាយកពេលវេលាពង្រឹងមុខរបររកស៊ីផងដែរ។

កន្លងមកមិនដែលលេចឮរឿងអាស្រូវក្នុងគ្រួសាររបស់នាងឡើយ ប៉ុន្តែចាប់តាំងពីត្រលប់មកប្រទេសកម្ពុជាវិញមិនបានប៉ុន្មានផង អ្នកម៉ាក់ដ៏ស្រស់ស្អាតរូបនេះមានបញ្ហារកាំរកូសជាមួយស្វាមីរហូតនាងធ្លាប់បានប្រកាសលើបណ្តាញសង្គមជាផ្លូវការថាបានលែងលះពីស្វាមីនាង មិនមានអ្វីពាក់ព័ន្ធគ្នាឡើយ។

ប៉ុន្តែមួយរយៈពេលក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ ថែមទាំងទទួលបានសមាជិកថ្មីម្នាក់ជាកូនស្រីម្នាក់ឈ្មោះ សិទ្ធិកា ខណៈកូនប្រុសទាំងពីររបស់នាង ក៏ធំជិតពេញកំលោះហើយដែរ។ ក្រោយពពោះអស់ ៩ខែ ១០ថ្ងៃ នៅយប់ថ្ងៃទី១៥ ខែសីហា ម្សិលមិញនេះ គឹម លីហ្សា បានបង្ហាញរូបភាពត្រកងបីកូនស្រីពៅដែលទើបកើតលើទ្រូងដោយមានវត្តមានស្វាមីនៅក្បែរពោរពេញដោយសុភមង្គលជាខ្លាំង៕