×

ស្រីភក្រ្ត ឈ្នះជាលើកដំបូងជាមួយកម្មវិធី MasterChef Cambodia និងត្រៀមដឹកនាំក្រុមជាលើកដំបូង

បន្ទាប់ពីជាង១៣សប្ដាហ៍ បេក្ខនារី ស្រីភក្ត្រ បានទទួលជ័យជម្នះជាលើកដំបូងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដោយនាងក៏បានត្រៀមដើម្បីដឹកនាំកូនក្រុមជាលើកដំបូងដើម្បីប្រកួតជាមួយក្រុមរបស់ ម៉ាលីន នៅសប្ដាហ៍បន្ទាប់។

ក្នុងសប្ដាហ៍ទី១៣ នៅក្នុងការប្រកួតម្ហូបច្នៃប្រឌិត ដែលបេក្ខជននីមួយៗតម្រូវឱ្យចម្អិនគ្រឿងផ្សំគោលដែលមានដូចជា ទំពាំង គមដូង និងចេកខ្ចី បេក្ខជនដែលជាប់ចំណាត់ថ្នាក់ Top 4 មានដូចជា សិលា ម៉ាលីន សុធារិទ្ធ និង ស្រីភក្ត្រ យ៉ាងណាមានតែពីរនាក់ប៉ុណ្ណោះ ដែលធ្វើបានល្អជាងគេ នោះគឺ ម៉ាលីន និង ស្រីភក្រ។

ជ័យលាភីរបស់ ស្រីភក្រ្ត ក៏នឹងធ្វើឱ្យនាងទទួលបានតំណែងជាប្រធានក្រុម ក្នុងការប្រជែងវិញ្ញាសាបន្ទាប់ក្នុងសប្ដាហ៍ក្រោយផងដែរ។ ស្រីភក្ត្រ នឹងត្រូវរកវិធីសាស្ត្រយ៉ាងណាដើម្បីដឹកនាំក្រុមរបស់ខ្លួនឱ្យបានល្អ ដើម្បីដណ្ដើមយកឈ្នះទៅលើក្រុមរបស់ម៉ាលីន ដែលជាបេក្ខនារីធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំក្រុមម្ដងរួចមកហើយ។

នៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ ស្រីភក្ត្រ ត្រូវបង្ហាញពីភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ ដើម្បីជួយឱ្យក្រុមសម្រេចគោលដៅតែមួយដោយជោគជ័យ។

ក្រឡេកទៅមើលមុខម្ហូបរបស់ស្រីភក្ត្រ នៅក្នុងសប្ដាហ៍ទី១៣ ពិតជាមិនធម្មតាដែលធ្វើឱ្យគណៈកម្មការទាំង៣រូបដែលមាន Judge Nara, Judge Jessica និង Judge Meng Hy មានការពេញចិត្តជាខ្លាំង។ តស់ទៅមើលមុខម្ហូបរបស់ស្រីភក្ត្រ និងបេក្ខជនដទៃទៀត តាមរយៈវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង