×

រស្មីទទួលបានតំណែងកំពូលជាលើកដំបូងក្នុងផ្ទះបាយ MasterChef Cambodia ដោយទទួលបានអាទិភាពពិសេសមិនធ្លាប់មាន

នៅក្នុងសប្ដាហ៍ទី១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រស្មីបានទទួលបាន Top 1 នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ។

ការប្រកួតដែលមានបេះដូងគោជាគ្រឿងផ្សំគោល រស្មីបានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ និងធ្វើឱ្យនាងទទួលបានជ័យលាភីលេខ១ ក្នុងចំណោមបេក្ខជន ១៥ នាក់ដែលនៅសល់។

ជ័យលាភីរបស់រស្មី បានមកជាមួយនឹងអត្ថប្រយោជន៍ដ៏សំខាន់ចំនួន ៣ ទីមួយគឺជ្រើសរើសគ្រឿងផ្សំគោលសំខាន់ៗនៅក្នុងវិញ្ញាសាបន្ទាប់ ទីពីរគឺអាចទៅកាន់កន្លែងដែលមានសុវត្ថិភាព និងទី៣ គឺការអាចប្ដូរទីតាំងរបស់បេក្ខជនម្នាក់ណាក៏បាន ដោយប្ដូរជាមួយបេក្ខជនដទៃទៀតបន្ទាប់ពីការប្រកួតចាប់ផ្ដើមបាន១៥នាទី។ អាទិភាពពិសេសទី៣នេះ គឺមិនធ្លាប់មានពីមុនមកឡើយនៅក្នុងផ្ទះបាយ MasterChef Cambodia នារដូវកាលថ្មីនេះ។

គួរកត់សម្គាល់ថា រស្មីបានផ្ដល់ទំពាំង ដែលខ្លួនគិតថាជាគ្រឿងផ្សំដ៏លំបាកមួយសម្រាប់ដៃគូប្រកួតប្រជែងដែលខ្លួនចង់ផ្ដួលដូចជា វីល្លៀម លីនដា និងសិរីល័ក្ខណ៍ ដើម្បីផ្ដល់សម្ពាធដល់ពួកគេផងដែរ។ តស់ទៅទស្សនាឃ្លីបវីឌីអូ ដែលរស្មីបានប្ដូរទីតាំងរបស់បេក្ខជនមួយចំនួន កាលពីសប្ដាហ៍ទី១៣កន្លងទៅ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង