×

ស្អាតប្លែកជាងមុនរហូតត្រូវមហាជនមួយចំនួនចោទប្រកាន់ Zhao Lusi ថាបានកែសម្ជស្ស

ចិន៖ Zhao Lusi គឺជាតារាសម្តែងចិនម្នាក់ដែលទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សបន្ទាប់ពីប្រលូកក្នុងវិស័យសិល្បៈ។ ក្រៅពីមានសម្រស់ស្រស់ស្អាតពីធម្មជាតិហើយនោះ Zhao Lusi ក៏មានទេពកោសល្យសិល្បៈមិនធម្មតាផងដែរ ដែលទាំងនេះសុទ្ធសឹងជាអាវុធដ៏មុតស្រួចធ្វើឱ្យនាងអាចគ្រងតំណែងជាតួអង្គក្នុងរឿងភាគបុរាណ និងសម័យជាច្រើន។

ពីមួយថ្ងៃទៅមួយថ្ងៃ Zhao Lusi កាន់តែល្បីល្បាញខ្លាំងឡើង រីឯសម្រស់ក៏កាន់តែស្រស់ស្អាតប្លែកជាពិសេសនៅឆ្នាំ ២០២៤ នេះតែម្តងរហូតធ្វើឱ្យមហាជនមួយចំនួននាំគ្នាថានាងបានកែសម្ជស្ស ព្រោះផ្ទៃមុខដែលធ្លាប់តែមូលក្រឡង់ ប្រែក្លាយជាស្រួចខុសធម្មតា។

ទាក់ទងនឹងទម្រង់មុខប្រែប្រួលនេះ Zhao Lusi បានបញ្ជាក់ថា វាបានប្រែប្រួលបែបនេះដោយសារការខិតខំធ្វើការខ្លាំងពេក បូករួមជាមួយនឹងការផ្លាស់ប្តូររបៀបផាត់មុខថ្មី ទើបមើលមកប្លែកបែបនេះ។ គួរបញ្ជាក់ដែរថា បើពិតជាដូចសម្តីនាងនិយាយមែន ម្ល៉េសហាងកែសម្ជស្សប្រាកដជាបិទទ្វារអស់ហើយ ដោយម្នាក់ៗនាំគ្នាប្រឹងសម្រកគីឡូដើម្បីមានទម្រង់មុខស្រួចប្លែកបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង