×

ម៉ាលីន យកឈ្នះនៅក្នុងវិញ្ញាសាដ៏តានតឹងនិងរងសម្ពាធបំផុតដើម្បីបង្ហាញទៅកាន់រស្មី

នៅក្នុងសប្ដាហ៍ដ៏តានតឹងក្នុងការប្រកួតនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ម៉ាលីន បានក្លាយជាបេក្ខនារីដ៏លេចធ្លោមួយរូបក្នុងអំឡុងការចម្អិនម្ហូបច្នៃប្រឌិត ទោះបីជាត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់ រស្មី ដែលជាអ្នកជ្រើសរើសគ្រឿងផ្សំគោលសម្រាប់ខ្លួន។

ទោះបីជាត្រូវរស្មីប្តូរទីតាំងពេលកំពុងចម្អិនទើបតែបាន១៥នាទីក៏ដោយ ក៏ ម៉ាលីន បង្ហាញពីការផ្ចង់អារម្មណ៍ និងភាពបត់បែនភ្លាមៗ ដើម្បីចម្អិនមុខម្ហូបដ៏ល្អបំផុតមួយនៃការប្រកួតប្រជែងនេះ។ ជាលទ្ធផល ម្ហូបរបស់ម៉ាលីន ដែលមានឈ្មោះថា សម្លទំពាំងបែបម៉ូឌឺន ត្រូវបានឈ្នះនៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលធ្វើឱ្យម៉ាលីន នឹងក្លាយជាប្រធានក្រុមសាជាថ្មីនៅសប្ដាហ៍បន្ទាប់ផងដែរ។

ជោគជ័យរបស់ម៉ាលីននៅសប្ដាហ៍នេះ បានបង្ហាញថា ទោះបីជាខ្លួនស្ថិតក្នុងកាលៈទេសៈបែបណា ក៏អ្នកដែលមានសមត្ថភាពគឺពិតជាអាចធ្វើវាបាន។ បន្ទាប់ពីទទួលសម្ពាធដ៏តានតឹងនេះ ម៉ាលីននឹងមានអ្វីប្លែកដើម្បីផ្ដល់ជូនរស្មីវិញទៀតហើយនៅសប្ដាហ៍បន្តបន្ទាប់។

តាមដានរឿងរ៉ាវរបស់អ្នកទាំងពីរនៅក្នុងផ្ទះបាយ MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង