×

បេក្ខនារី MasterChef Cambodia លីនដា ថាវិញ្ញាសាដែលរស្មីគិតថាលំបាក ជាវិញ្ញាសាងាយស្រួលសម្រាប់ខ្លួន

នៅក្នុងសប្ដាហ៍ទី១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages លីនដា មានភាពជឿជាក់ក្នុងការចម្អិនទំពាំង ដែលជាគ្រឿងផ្សំគោលលំបាកជាងគេក្នុងចំណោមគ្រឿងផ្សំគោលទាំង៣ នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត។

លីនដា បានទទួលទំពាំង ពីរស្មីដែលបានឈ្នះនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ក្នុងសប្ដាហ៍ទី១៣។ យ៉ាងណា លីនថា បាននិយាយថាគ្រឿងផ្សំទាំង៣ ដែលមានរួមទាំង គមដូង និងចេកខ្ចី គឺមិនមានបញ្ហាសម្រាប់ខ្លួនឡើយ ហើយនឹងធ្វើឱ្យបានល្អដើម្បីបង្ហាញដល់រស្មី។ បន្ទាប់មក លីនដា ត្រូវបានប្ដូរទីតាំងជាមួយដាឡែត ដែលបានបន្ថែមសម្ពាធមួយកម្រិតទៀត។

ទោះជាយ៉ាងណា ជាលទ្ធផល ម្ហូបឈ្មោះ ទំពាំងគោផ្អែម របស់លីនដា ត្រូវបានគណៈកម្មការពេញចិត្ត ទាំងរសជាតិ ទាំងការតុបតែងដាក់ចាន ដែលបានបង្ហាញពីភាពប៉ិនប្រសប់នៅក្នុងការកែច្នៃគ្រឿងផ្សំដ៏លំបាក ទោះស្ថិតនៅក្នុងស្ថានភាពសម្ពាធក៏ដោយ។ ដូច្នេះ លីនដា មិនមែនជាបេក្ខជនដែលត្រូវប្រឈមនឹងការជម្រុះចេញពីកម្មវិធីនៅក្នុងសប្ដាហ៍ទី១៣នេះឡើយ។

តើលីនដា នឹងមានវិញ្ញាសាអ្វីដើម្បីផ្ដល់ជូនរស្មីវិញ នៅសប្ដាហ៍ជាបន្តបន្ទាប់នៅក្នុងផ្ទះបាយ MasterChef Cambodia ដ៏ក្ដៅគគុកមួយនេះ? កុំភ្លេចតាមដានកម្មវិធីនេះនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង