×

ពេជ្រ ទទួលមេរៀនពីតុល្យភាពរវាងភាពច្នៃប្រឌិតនិងការបង្ហាញពីប្រពៃណី នៅលើមុខម្ហូបប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia

កាលពីសប្ដាហ៍ទី១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដំណើរក្នុងផ្ទះបាយរបស់ ពេជ្រ បានបញ្ចប់បន្ទាប់ពីការច្នៃប្រឌិតលើម្ហូបបែបប្រពៃណី មិនបានបំពេញតាមការរំពឹងទុករបស់គណៈកម្មការ ក៏ដូចជាលក្ខន្តិកៈរបស់កម្មវិធី។

ពេជ្រ ដែលត្រូវបានទទួលស្គាល់ថាជាបេក្ខជនដែលពូកែចំពោះមុខម្ហូបខ្មែរ បានព្យាយាមរួមបញ្ចូលរសជាតិបែបប្រពៃណី ជាមួយនឹងភាពច្នៃប្រឌិតរបស់ខ្លួន ដូច្នេះពេជ្របានជ្រើសរើសការចម្អិនប្រហុកខ្មែរដែលមានរសជាតិឈ្ងុយឆ្ងាញ់ ទទួលការកោតសរសើរពីគណៈកម្មការ ណារ៉ា ប៉ុន្តែ Judge បានបង្ហាញថា ពេជ្រ បែរជាប្រើប្រាស់ទំពាំងដែលជាគ្រឿងផ្សំគោល ទៅធ្វើជាអន្លក់ទៅវិញ។

ចំពោះ Judge ម៉េងហ៊ី បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែការច្នៃប្រឌិតមានសារសំខាន់ក៏ដោយ ប៉ុន្តែវាមិនគួរលុបទៅលើគ្រឿងផ្សំគោលនោះទេ។ នៅក្នុងមុខម្ហូបរបស់ពេជ្រ ទំពាំងមិនមានភាពលេចធ្លោនៅក្នុងប្រហុកនោះឡើយ។ ដូច្នេះ ការធ្វើឱ្យមានតុល្យភាពរវាងភាពច្នៃប្រឌិតជាមួយនឹងម្ហូបប្រពៃណី ទាមទារភាពជាក់លាក់ដោយធានាថា គ្រឿងផ្សំគោលនៅតែជាចំណុចដ៏សំខាន់នៃមុខម្ហូប។

ការចាកចេញរបស់ពេជ្រ ជាសារដាស់តឿនចំពោះបេក្ខជនដទៃទៀត នៅក្នុងផ្ទះបាយ MasterChef Cambodia អំពីសារសំខាន់នៃគ្រឿងផ្សំគោល ដែលត្រូវតែលេចធ្លោនៅក្នុងម្ហូបមួយចាន។

ទស្សនាការណែនាំរបស់ Judge ចំពោះមុខម្ហូបរបស់ពេជ្រ តាមរយៈវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង