×

ថ្ងៃអាទិត្យនេះ អ្នកមានបទពិសោធន៍ដឹកនាំក្រុមប៉ះអ្នកមិនមានបទពិសោធន៍ ក្នុងផ្ទះបាយ MasterChef Cambodia សប្ដាហ៍ទី១៤

នៅក្នុងឃ្លីបវីឌីអូសម្រាប់សប្ដាហ៍បន្ទាប់ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញពីការប្រកួតប្រជែងជាក្រុម នឹងត្រូវដឹកនាំដោយប្រធានក្រុម ម៉ាលីន និងប្រធានក្រុម ស្រីភក្រ្ត ដែលម្ហូបរបស់អ្នកទាំងពីរបានឈ្នះក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត កាលពីសប្ដាហ៍មុន។

សម្រាប់ម៉ាលីន នេះគឺជាការដឹកនាំក្រុមជាលើកទីពីររបស់ខ្លួន នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ រីឯ ស្រីភក្ត្រ នឹងដឹកនាំក្រុមជាលើកដំបូង ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសមាជិកនៅក្នុងក្រុមរបស់ខ្លួន។

កម្ដៅនៅក្នុងផ្ទះបាយនឹងផ្ទុះឡើងម្ដងទៀត ពិសេសការប្រឈមមុខរវាង រស្មី និង ស្រីល័ក្ខណ៍ ដែលនឹងត្រូវធ្វើការជាក្រុមសាជាថ្មី នៅសប្ដាហ៍ទី១៤។ ទស្សនិកជន នឹងជក់ចិត្តជាមួយនឹងសមរភូមិក្នុងផ្ទះបាយ និងការប្រកួតចម្អិនម្ហូប ដើម្បីស្វែងរកក្រុមដែលមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីទាក់ទាញចិត្តរបស់គណៈកម្មការទាំង៣រូបដែលមាន Judge ណារ៉ា, Judge ជេស៊ីកា និង Judge ម៉េងហ៊ី ដែលជាបុគ្គលដ៏ល្បីល្បាញនៅក្នុងវិស័យម្ហូបអាហារ។

តើការដឹកនាំរបស់ ម៉ាលីន និងស្រីភក្រ្ត នឹងជួបជាមួយឧបសគ្គអ្វីខ្លះ? តើក្រុមណានឹងក្លាយជាម្ចាស់ជ័យលាភី នៅក្នុងសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣? ពិសេសនៅសប្ដាហ៍នេះ នឹងមានបេក្ខជនម្នាក់ទៀតនឹងត្រូវជម្រុះចេញពីផ្ទះបាយដ៏ប្រណីតមួយនេះផងដែរ។

MasterChef Cambodia សប្ដាហ៍ទី១៤ នឹងមានផ្សាយជូនទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ចាប់ពីម៉ោង ៨ យប់តទៅ។

ទស្សនាឃ្លីបវីឌីអូសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង