![]()
ការប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅតែបន្តទាក់ទាញទស្សនិកជនទូទាំងប្រទេស ដោយបំបែកកំណត់ត្រានៅក្នុងសប្ដាហ៍ទី ១៤ របស់ខ្លួន។
កាលពីយប់មិញ MasterChef Cambodia សប្ដាហ៍ទី១៤ បានទាក់ទាញអ្នកទស្សនាផ្ទាល់ចំនួន 100,000 នាក់ក្នុងពេលតែមួយ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺមានអ្នកចូលមើល 1.5 លានដងភ្លាមៗក្រោយការបញ្ចប់ការផ្សាយផ្ទាល់ ជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់កម្មវិធី។ សប្ដាហ៍ទី១៤ បានបង្ហាញពីសកម្មភាពម្ហូបក្នុងវិញ្ញាសាប្រកួតជាក្រុម និងវិញ្ញាសាសម្ពាធដ៏តានតឹង។

ចំនួនអ្នកទស្សនាដែលមិនធ្លាប់មាននេះ មិនត្រឹមតែបង្ហាញពីការកើនឡើងនៃអ្នកគាំទ្ររបស់ MasterChef Cambodia ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកើនឡើងនូវចំណាប់អារម្មណ៍លើវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីដែលត្រូវបានខិតខំសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់ពីក្រុមហ៊ុន Cambodian Broadcasting Service (CBS)។
បន្ទាប់ពីការផ្សាយផ្ទាល់បានបញ្ចប់ ហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia បានអរគុណដល់ទស្សនិកជន ដែលគាំទ្រកម្មវិធីតាំងពីដើមមក និងទស្សនារហូតដល់ 100,000 នាក់ក្នុងពេលតែមួយផងដែរ។
MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ។
ទស្សនាសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖