×

ពណ៌ក្រហមមិនមែនជាពណ៌សំណាងទៀតទេ នៅក្នុងការប្រកួតជាក្រុម នាសប្ដាហ៍ទី១៤ MasterChef Cambodia

កាលពីសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ស្រីភក្រ្ត ទទួលបានក្រុមពណ៌ក្រហម ដោយអះអាងថា ក្រុមពណ៌ក្រហមគឺជាពណ៌ដែលតែងតែឈ្នះ។ ប៉ុន្តែលទ្ធផលគឺផ្ទុយស្រឡះ ដោយជ័យជម្នះក្នុងការប្រកួតវិញ្ញាសាជាក្រុមនៅសប្ដាហ៍ទីនេះ គឺបានទៅលើក្រុមពណ៌ខៀវរបស់ ម៉ាលីន។

សង្កេតឃើញថា ចាប់តាំងពីសប្ដាហ៍ដំបូងមក ក្រុមពណ៌ក្រហមតែងតែទទួលបានជ័យជម្នះ រាល់ការប្រកួតជាក្រុម ដែលមានពីរក្រុម។ ប៉ុន្តែនៅសប្ដាហ៍ទី១៤ គឺជាលើកដំបូងដែលក្រុមពណ៌ខៀវទទួលបានជ័យជម្នះនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។

ក្រុមក្រហមរបស់ ស្រីភក្ត្រ បានទទួលបរាជ័យទៅលើក្រុមខៀវរបស់ម៉ាលីន នៅក្នុងការចម្អិន នំខ្មែរដ៏ល្បីល្បាញ ពោលគឺ នំគ្រក់ ដែលគណៈកម្មការតម្រូវឱ្យចម្អិន បែបរសជាតិដើម និងបែបច្នៃប្រឌិត។ ជាលទ្ធផល នំគ្រក់របស់ក្រុមក្រហមស្អិតពេក ហើយទឹកជ្រលក់ជូរពេក។ រីឯនំគ្រក់របស់ក្រុមខៀវ មានរសជាតិឆ្ងាញ់ ទោះបីមានជាតិប្រេងបន្តិច ហើយការច្នៃប្រឌិតក៏ធ្វើបានល្អជាមួយនឹងរសជាតិ ដែលធ្វើឱ្យ Judges ទទួលទានរហូតទាល់តែអស់ពីចាន។

MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ។

តស់ទៅទស្សនាសប្ដាហ៍ទី១៤ នៃការប្រកួតវិញ្ញាសាជាក្រុមដែលជាការទទួលជ័យជម្នះលើកដំបូងរបស់ក្រុមខៀវ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង