×

ជាលើកដំបូង បេក្ខជនបេក្ខនារីត្រូវបានតម្រូវឱ្យជ្រើសរើសប្រធានក្រុមរបស់ខ្លួនមុនការប្រកួត MasterChef Cambodia

ជាលើកដំបូងនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជននិងបេក្ខនារីទាំង១២នាក់ ត្រូវបានផ្តល់សិទ្ធិក្នុងការជ្រើសរើសប្រធានក្រុមរបស់ពួកគេ ដែលមាន ម៉ាលីន និង ស្រីភក្ត្រ នៅក្នុងវិញ្ញាសាជាក្រុម នៅសប្ដាហ៍ទី១៤។

នេះគឺជាការផ្ដល់សិទ្ធិ ដើម្បីជ្រើសរើសរវាងបេក្ខនារីដ៏ស្រស់ស្អាតទាំងពីរ ដែលបេក្ខជនដទៃទៀតយល់ថាមានភាពជាអ្នកដឹកនាំល្អ ដែលអាចធ្វើការជាមួយគ្នាបាន។ ម៉ាលីន ត្រូវបានផ្ដល់សិទ្ធិឱ្យដឹកនាំក្រុមពណ៌ខៀវ ខណៈ ស្រីភក្ត្រ ត្រូវដឹកនាំក្រុមក្រហម ដើម្បីប្រកួតវិញ្ញាសាចម្អិននំគ្រក់បែបរសជាតិដើម និងរសជាតិច្នៃប្រឌិត។

សមត្ថភាពរបស់ម៉ាលីន ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមម្ដង បានទទួលបានជ័យជម្នះ ទោះបីជាមានកំហុសបន្តិចបន្តួចក៏ដោយ។ ទន្ទឹមនឹងនោះ ការដឹកនាំជាលើកដំបូងរបស់ ស្រីភក្រ្ត មិនទទួលបានលទ្ធផលល្អនោះទេ។ តស់ទៅទស្សនាការជ្រើសរើសប្រធានក្រុមរបស់បេក្ខជនបេក្ខនារី MasterChef Cambodia កាលពីសប្ដាហ៍ទី១៤ តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង