×

MasterChef Cambodia៖ ការសម្រេចចិត្ត Save បេក្ខជនពីស្រីភក្ត្រដែលជាប្រធានក្រុម ផ្អែកលើសមត្ថភាព ឬការពេញចិត្ត?

កាលពីសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបញ្ចប់ដោយភាពចម្រូងចម្រាស ខណៈប្រធានក្រុម ស្រីភក្ត្រ បានធ្វើការជ្រើសរើសដ៏គួរឱ្យភ្ញាក់ផ្អើល។ បន្ទាប់ពីចាញ់ក្រុមក្រហមចាញ់ក្នុងការប្រកួតវិញ្ញាសាចម្អិននំគ្រក់ ស្រីភក្រ្ត បានជ្រើសរើសបេក្ខជនចំនួន៣រូបដើម្បីទៅកាន់កន្លែងមានសុវត្ថិភាព ដោយទុកឱ្យសមាជិកក្រុម ៤នាក់ត្រូវប្រឈមមុខនឹងការជម្រុះ។ ការសម្រេចចិត្ត SAVE ខ្លួនឯង រួមទាំង បញ្ញា និង យូជិញ បានចោទជាសំណួរថា តើនេះគឺជាការសម្រេចចិត្តដែលផ្នែកលើសមត្ថភាព ឬការពេញចិត្តទៅលើបេក្ខជនណាម្នាក់?

ក្នុងនាមជាប្រធានក្រុមក្រហម ស្រីភក្រ្ត មានសិទ្ធិក្នុងការជ្រើសរើសកូនក្រុមទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែត្រូវទុកពីរនាក់ដើម្បីនៅប្រកួតវិញ្ញាសាសម្ពាធ។ ការជ្រើសរើសដើម្បីធានាសុវត្ថិភាពខ្លួនឯងគឺជារឿងមួយដែលពិបាកក្នុងការវិនិច្ឆ័យនៅក្នុងការប្រកួតកម្រិតពិភពលោកមួយនេះ ប៉ុន្តែការសម្រេចចិត្តក្នុងការ SAVE បញ្ញា និង យូជិញ ដោយទុកឱ្យ វីល្លៀម សិរីល័ក្ខណ៍ រស្មី និង វណ្ណី ប្រឈមនឹងការជម្រុះចេញពីកម្មវិធី បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

ការសម្រេចចិត្តរបស់ ស្រីភក្ត្រ បង្ហាញពីភាពស្មុគស្មាញនៃភាពជាអ្នកដឹកនាំនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣។ វាមិនមែនរឿងងាយស្រួលនោះទេ ហើយវាបានបង្ហាញពីជម្រើសដ៏លំបាកដែលអាចក្លាយជាចំណុចនៃទំនាស់នៅក្នុងកម្មវិធីផងដែរ។ ការសម្រេចចិត្តរបស់ស្រីភក្ត្របានបន្ថែមភាពតានតឹងដល់ការប្រកួតប្រជែង ហើយបានធ្វើឱ្យអ្នកទស្សនាអន្ទះសាចង់ឃើញថា តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងស្រីភក្ត្រ និងបេក្ខជនបេក្ខនារីដទៃទៀតនៅក្នុងផ្ទះបាយ MasterChef Cambodia ដែរឬទេ។

តស់ទៅទស្សនាការពន្យល់ពីការសម្រេចចិត្ត SAVE ខ្លួនឯងរបស់ ស្រីភក្ត្រ តាមរយៈវីឌីអូខាងក្រោមនេះ៖

សប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង