×

Park Bom ស្រកគីឡូបានសម្រេចខណៈអ្នកគាំទ្រនាំគ្នាបារម្ភពីសុខភាពរបស់នាង

កូរ៉េខាងត្បូង៖ ការប្រកាសនៃការវិលត្រលប់មកវិញរបស់ក្រុម 2NE1 ក្រោយរំសាយក្រុមអស់រយៈពេល ៨ឆ្នាំបានធ្វើឱ្យអ្នកគាំទ្រក្រុមតារាស្រីទាំង ៤រំភើបចិត្តមិនស្ទើរឡើយ ជាពិសេសពួកគេពិតជាមានអារម្មណ៍អន្ទះសាបន់ឱ្យតែដល់ថ្ងៃប្រគំតន្ត្រីនៅខែតុលានេះមកដល់ឆាប់ៗ។

បន្ទាប់ពីដំណឹងមួយនេះបានប្រកាសជាសាធារណៈភ្លាម ត្រឹមរយៈពេល ១ខែប៉ុណ្ណោះគ្រប់គ្នាមានការភ្ញាក់ផ្អើលក៏ដូចជាចូលរួមអបអរដល់ Park Bom ដែលបានសម្រកគីឡូចេញជាលទ្ធផលដោយរូបនាងបានផុសរូបជាមួយសមាជិកក្រុម ៣នាក់ទៀតនៅថ្ងៃទី២៨ ខែសីហានេះ ទោះជាយ៉ាងណាអ្នកគាំទ្រតារាស្រីរូបនេះមានក្តីព្រួយបារម្ភចំពោះសុខភាពនាងផងដែរ។

គួរបញ្ជាក់ថា YG បានប្រកាសជាផ្លូវការពីការវិលត្រលប់មកវិញជាមួយនឹងការប្រគំតន្ត្រីរបស់ក្រុម 2NE1 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥-៦ ខែតុលា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងក្រោយក្រុមតារាចម្រៀងស្រីមួយនេះបានរំសាយអស់រយៈពេល ៨ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង