![]()
កម្មវិធី MasterChef Cambodia រដូវកាលទី៣ បាននាំមកនូវការប្រកួតប្រជែងដ៏លំបាកមួយ ដែលជំរុញឱ្យបេក្ខជនបេក្ខនារី ច្នៃជាបង្អែម ៣ មុខដែលប្រើប្រាស់ផ្លែស្ត្របឺរី និងភេសជ្ជៈ EXPREZ របស់ក្រុមហ៊ុន Khmer Beverages ដែលមានរសជាតិស្ត្របឺរី ក្នុងរយៈពេលត្រឹមតែ ៧៥ នាទីប៉ុណ្ណោះ។
បេក្ខជនបេក្ខនារី ៤នាក់ ដែលត្រូវប្រឈមនឹងវិញ្ញាសាដ៏តានតឹងនេះ រួមមាន វីល្លៀម, សិរីល័ក្ខណ៍, រស្មី និង វណ្ណី ត្រូវបានផ្តល់ភារកិច្ចក្នុងការធ្វើស្ត្របឺរី Tart, ស្ត្របឺរី Smoothie, និង ស្ត្របឺរី Mousse ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។
អ្នកទាំង៤ បានព្យាយាមធ្វើឱ្យល្អឥតខ្ចោះដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់គណៈកម្មការទាំង៣រូប ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី ដែលមានការរំពឹងខ្ពស់។ ជាលទ្ធផល សិរីលក្ខណ៍ គឺជាបេក្ខនារីដែលត្រូវជម្រុះចេញពីកម្មវិធី MasterChef Cambodia ។
សូមជម្រាបថា សិរីលក្ខណ៍ គឺជាបេក្ខភាពទី១២ ដែលត្រូវចាកចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នៅក្នុងសប្ដាហ៍ទី១៤។
MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕
