![]()
កាលពីសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជនចំនួន ៤នាក់ត្រូវបានតម្រូវឱ្យធ្វើ Strawberry tart, Strawberry smoothie និង Strawberry Mousse ដើម្បីតម្រូវចិត្តរបស់គណៈកម្មការ ណារ៉ា ជេស៊ីកា និង ម៉េង ហ៊ី ។
ប្រិយមិត្តដែលតាមដាន MasterChef Cambodia តាំងពីមិនទាន់ចាប់ផ្ដើម ច្បាស់ជាធ្លាប់ឃើញពីវិធីធ្វើ Strawberry Mousse ពីសំណាក់ម្ចាស់ពានកាលពីរដូវកាលទី២ ពោលគឺកញ្ញា ប៉ិច ស្រីណុច ដែលធ្លាប់បានបង្ហាញពីបច្ចេកទេសដ៏ល្អឥតខ្ចោះ។
Strawberry Mousse របស់ម្ចាស់ជ័យលាភីរដូវកាលមុន ត្រូវបានបង្ហាញយ៉ាងលម្អិតពីមួយជំហានទៅមួយជំហាន រហូតទទួលបាន Strawberry Mousse ដ៏ទំនងមួយកែវ មិនចាញ់បេក្ខជនកាលពីសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ឡើយ។
ចង់ដឹងពី វិធីធ្វើ Strawberry Mousse មានភាពងាយស្រួល ឬលំបាកកម្រិតណា មកទស្សនានិងអនុវត្តតាមវីដេអូបង្ហាញរបស់ ស្រីណុច នៅខាងក្រោមនេះ។