×

តារាកិត្តិយសពិសេស នឹងញ៉ាំងបរិយាកាសក្នុងផ្ទះបាយ MasterChef Cambodia នៅក្នុងសប្ដាហ៍ទី១៥កាន់តែពិសេសថែមមួយកម្រិតទៀត

កាលពីសប្ដាហ៍ទី១៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ស្ថានីយទូរទស្សន៍ CTN បានបំបែកកំណត់ត្រាសម្រាប់ចំនួនអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មាន ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបនៅក្នុងប្រទេសកម្ពុជា ដោយទទួលបានអ្នកទស្សនាផ្ទាល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុករហូតដល់ 100K ក្នុងពេលតែមួយ។

សម្រាប់សប្ដាហ៍ទី១៥ខាងមុខនេះ ក៏នឹងបន្តធ្វើឱ្យទស្សនិកជនជក់ចិត្តជាមួយនឹងរឿងរ៉ាវនៅក្នុងផ្ទះបាយ MasterChef ការប្រកួតប្រជែងដ៏ស្វិតស្វាញ និងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសផងដែរ។

កញ្ញា កុសុមា ដែលជាពិធីការិនីដ៏មានវោហាសព្ទតែងតែបង្កនូវភាពសប្បាយរីករាយជូនដល់ទស្សនិកជន នឹងចូលខ្លួនមកកាន់ផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ Judges ទាំង៣រូប ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី។ 

តើ កញ្ញា កុសុមា នឹងមានវិញ្ញាសាអ្វីសម្រាប់បេក្ខជនទាំង១៣នាក់ដែលត្រូវប្រកួតនៅក្នុងសប្ដាហ៍ទី១៥នេះ? 

វត្តមានរបស់ កុសុមា នឹងធ្វើឱ្យទស្សនិកជនរបស់កម្មវិធីកាន់តែរំភើប និងបានឃើញពីការផ្ដល់ពិន្ទុរបស់កញ្ញាជូនដល់បេក្ខជនដែលត្រូវប្រកួតប្រជែងនៅក្នុងវិញ្ញាសាដ៏មានសម្ពាធនាថ្ងៃអាទិត្យសប្ដាហ៍នេះ។

ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី១៥ នាថ្ងៃទី១ ខែកញ្ញា នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង