![]()
ក្នុងសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានស្វាគមន៍ភ្ញៀវពិសេសគឺ កញ្ញា សុភ័ក្រ កុសុម៉ា ដែលជាពិធីការិនីដ៏ល្បីល្បាញប្រចាំប្រទេស និងជាមិត្តរបស់ សុធារិទ្ធ បានធ្វើឱ្យបរិយាកាសនៃការប្រកួតប្រជែង កាន់តែសប្បាយរីករាយមួយកម្រិតទៀត។
ក្នុងពេលចម្អិនក្ដាមផ្គរលាន់ដែលជាគ្រឿងផ្សំគោល ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង សុធារិទ្ធ ប្រឈមនឹងសម្ពាធខ្លាំង ដោយដឹងថាមិត្តភក្ដិ កំពុងមើលយ៉ាងដិតដល់។ នៅពេលដែលម្ហូបរបស់គាត់មិនបានបំពេញតាមការរំពឹងទុករបស់ កុសុម៉ា គាត់បានសុំទោសមិត្តរបស់ខ្លួនដែលបង្ហាញពីការគោរពដ៏ជ្រាលជ្រៅរបស់គាត់។

សុធារិទ្ធ បានបង្ហាញការសោកស្ដាយដែលបានធ្វើឱ្យភ្ញៀវកិត្តិយសនៅក្នុងសប្ដាហ៍នេះមានការខកចិត្តជាខ្លាំង។ សម្រាប់ កុសុម៉ា បានចូលរួមសោកស្ដាយសម្រាប់សុធារិទ្ធ ដោយសារគាត់រំពឹងថាសុធារិទ្ធនឹងធ្វើបានល្អ តែអ្វីៗមិនដូចការរំពឹងទុកនោះទេ។
សប្ដាហ៍នេះ បានបង្ហាញលើសពីការចម្អិនម្ហូប។ ទោះបីជាមិត្តភក្តិនឹងគ្នាក៏ដោយ ក៏ កុសុមា បង្ហាញពីភាពមិនលម្អៀងទៅកាន់មិត្តរបស់ខ្លួននោះឡើយ ដោយផ្ដល់ពិន្ទុយ៉ាងសុក្រិត្យទៅតាមមុខម្ហូបជាក់ស្ដែងរបស់បេក្ខជនបេក្ខនារីនីមួយៗ។
តស់ទៅទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodiaតាមរយៈវីឌីអូខាងក្រោម៖