![]()
ប្រិយមិត្តដែលបានទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី១៥ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ប្រហែលជាលួចញញឹមម្នាក់ឯង នៅពេលដែលភ្ញៀវកិត្តិយសដ៏ពិសេសនៅក្នុងសប្ដាហ៍នេះ គឺកញ្ញា សុភ័ក្រ កុសុមា បានសួរសំណួរអំពីទំនាក់ទំនងរវាងដាឡែតនិងម៉ាលីន ទៅកាន់ដាឡែត។
ពេលនោះ កញ្ញា កុសុម៉ា បាននិយាយទៅកាន់ដាឡែតថា “នៅពេលការកុំភ្លេចហៅខ្ញុំផង” ហើយដាឡែត បានឆ្លើយតបថា “បាទ” ដោយទឹកមុខញញឹម។ ត្រង់នេះ ធ្វើឱ្យម៉ាលីន មិនអស់ចិត្ត និងបានចោទជាសំណួរទៅកាន់ដាឡែតវិញថា “ការជាមួយណាគេ Friend?”។
គួរឱ្យកត់សម្គាល់ តាំងពីដើមមក ទស្សនិកជនបាននិងកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទំនាក់ទំនងរវាងបេក្ខជននិងបេក្ខនារីទាំងពីររូប។ យ៉ាងណាក៏ដោយ អ្នកទាំងពីរ កំពុងផ្ដោតទៅលើការប្រកួតនៅក្នុងផ្ទះបាយ MasterChef Cambodia ដើម្បីដណ្ដើមយកពានរង្វាន់ និងប្រាក់រង្វាន់ ២០០លានរៀលពីកម្មវិធី។
MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕