×

មិនមែនលំៗទេ មិនត្រឹមពូកែខាងធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែបេក្ខជន MasterChef Cambodia រដូវកាលទី ៣ សំអន ថែមទាំងជំនាញគូររូបបានស្អាតទៀត

ភ្នំពេញ៖ សំអន គឺជាបេក្ខជនមួយរូបដែលមានសមត្ថភាពអាចឈានដល់សប្តាហ៍ទី១៥ ដែលបានន័យថាបេក្ខជនដែលអាចឈានដល់សប្តាហ៍នេះសុទ្ធសឹងតែមានសមត្ថភាពមិនធម្មតាឡើយទម្រាំអាចឆ្លងផុតពីមួយដំណាក់កាលទៅមួយដំណាក់កាល។ យ៉ាងណាមិញ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្ទះបាយ MasterChef កាន់តែក្តៅគគុក និងទទួលបានអ្នកទស្សនាអំលុងពេល Live កាលពីយប់ថ្ងៃអាទិត្យនេះរហូតដល់ ១៦៨ពាន់នាក់ឯណោះ។

ក្នុងចំណោមបេក្ខជនទាំងអស់សុទ្ធសឹងតែមានមុខរបរ និងអាជីពផ្សេងៗគ្នា ប៉ុន្តែបើក្រលេកទៅចាប់អារម្មណ៍បេក្ខជន សំអន វិញហាក់ខុសប្លែកពីគេបន្តិចដោយក្រៅពីអាជីពជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់មតេយ្យ និងជំនាញខាងធ្វើម្ហូប ការតុបតែងគួរឱ្យទាក់ទាញហើយ សំអន ថែមទាំងមានជំនាញពូកែគូររូបបានយ៉ាងស្រស់ស្អាតថែមទៀត ដោយរូបគំនូរនីមួយៗមានភាពរស់រវើកគួរជាទីចាប់អារម្មណ៍។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ជាក់ស្តែង លោកក៏បានគូររូបបេក្ខជនទាំងអស់របស់ MasterChef រដូវកាលទី ៣នេះ និងបានផុសនៅគណនីបណ្តាញសង្គមរបស់ខ្លួនដោយទទួលបានការកោតសរសើរជាខ្លាំង។ ចង់ដឹងថា ទឹកដៃគូររូបរបស់ សំអន ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង