×

MasterChef Cambodia៖ យុទ្ធសាស្ត្រដាក់គ្រឿងផ្សំគោលលំបាករបស់ ម៉ាលីន ទទួលជោគជ័យ ឬមកពីគ្រឿងផ្សំបេក្ខជនមិនធ្លាប់ធ្វើ?

នៅក្នុងសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ម៉ាលីន បានទទួលជ័យជម្នះក្នុងការប្រកួតវិញ្ញាសា Mystery Box ដែលមិនត្រឹមតែការឈ្នះប៉ុណ្ណោះទេ ប៉ុន្តែជាអត្ថប្រយោជន៍ដ៏សំខាន់ទៅកាន់ជុំបន្ទាប់។

ជ័យជម្នះរបស់ ម៉ាលីន បានអនុញ្ញាតឱ្យនាងធ្វើការសម្រេចចិត្តសំខាន់ៗដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់លទ្ធផលនៃវិញ្ញាសាម្ហូបច្នៃប្រឌិត សម្រាប់បេក្ខជនដែលចំនួន ១២រូបផ្សេងទៀត។ ក្នុងនាមជាអ្នកឈ្នះ ម៉ាលីន ទទួលបានអំណាចក្នុងការជ្រើសរើសគ្រឿងផ្សំគោលសំខាន់ៗដូចជា ខ្យងផ្លិត ប្រកាំង និងខ្យងឫស្សី។ ដោយយល់ពីភាពលំបាកនៃការធ្វើខ្យងឫស្សី ម៉ាលីនបានកំណត់គ្រឿងផ្សំដ៏លំបាកនេះទៅឱ្យដៃគូប្រកួតប្រជែងខ្លាំងបំផុតរបស់នាង ដូចជា រស្មី ស្រីភក្ត្រ និង បញ្ញា ។

ប៉ុន្តែ ម៉ាលីន មិនទាន់អស់សិទ្ធិពិសេសនោះទេ។ នាងអាចដកហូតឧបករណ៍ចម្អិនមួយពីគូប្រជែងចំនួន ៣រូប ហើយពួកគេគឺ រស្មី ស្រីភក្ត្រ និង វីល្លៀមដែលទទួលបានប្រកាំង គឺជាអ្នកដែលម៉ាលីនបានដកឧបករណ៍ចេញ។

ជាលទ្ធផល ម្ហូបរបស់ រស្មី បញ្ញា និង វីល្លៀម ទទួលបានម្ហូបអន់ជាងគេក្នុងការប្រកួតនេះ។ សម្រាប់ រស្មី បានឱ្យដឹងថា នេះមិនមែនដោយសារតែគ្រឿងផ្សំលំបាក ឬការដកឧបករណ៍ដោយម៉ាលីននោះទេ តែដោយសារខ្លួនមិនស្គាល់ពីគ្រឿងផ្សំមួយនេះច្បាស់។ ចំពោះ បញ្ញា ក៏ដូចគ្នា សុទ្ធតែមិនធ្លាប់ចម្អិនខ្យងឫស្សីនេះ។

វីល្លៀម ទោះមិនទាន់ធ្វើបានល្អឥតខ្ចោះ តែត្រូវបានគណៈកម្មការអនុញ្ញាតឱ្យត្រឡប់ទៅកន្លែងមានសុវត្ថិភាពវិញ ទុកឱ្យ បញ្ញា និងរស្មី ត្រូវប្រកួតគ្នានៅសប្ដាហ៍បន្ទាប់ ដែលជាការប្រកួតជាក្រុម ហើយក្រុមដែលចាញ់ មានតែប្រធានក្រុមម្នាក់គត់ ដែលនឹងត្រូវជម្រុះចេញពីកម្មវិធី។

តស់ទៅទស្សនាសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ សាជាថ្មី តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង