នៅក្នុងសប្ដាហ៍ទី១៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages វណ្ណនី បានទទួលជ័យជម្នះយ៉ាងសំខាន់ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ធ្វើឱ្យ Judges ភ្ញាក់ផ្អើលជាមួយនឹងមុខម្ហូបដ៏ល្អ ដែលមានឈ្មោះថា ប្រកាំងទឹកប៉េងប៉ោះ។
មុខម្ហូបរបស់ វណ្ណី ជាមុខម្ហូបដ៏លេចធ្លោមួយក្នុងចំណោមម្ហូបច្នៃប្រឌិតចំនួន ១២ ចាន ដែលទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់គណៈកម្មការទាំង៣រូប ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី។
ម្ហូបរបស់វណ្ណី ទទួលបានមតិរបស់ Judge ជេស៊ីកា ថា៖ “រៀបចំតុបតែងបានល្អ” រីឯ Judge ណារ៉ា សរសើរថា៖ “សាច់ប្រកាំងធ្វើបានល្អ មិនងាយអ្នកធ្វើសាច់នៅស្រស់ល្អ សំខាន់មិនមានក្លិន”។
Judge ម៉េងហ៊ី ក៏បានបង្ហើបថា វណ្ណីនឹងទទួលបានអាទិភាពពិសេសនៅសប្ដាហ៍ក្រោយ ដោយមិនតម្រូវឱ្យចូលរួមប្រកួតនោះទេ។ ដូច្នេះ វណ្ណី ទទួលបានសុវត្ថិភាពពីការជម្រុះចេញពីកម្មវិធីនៅសប្ដាហ៍ទី១៦ខាងមុខនេះ។ នេះគឺជាអាទិភាពពិសេស ដែលទើបតែមានជាលើកដំបូងសម្រាប់ផ្ទះបាយដ៏ប្រណីតនេះផងដែរ។
គួរកត់សម្គាល់ផងដែរ នេះគឺជាលើកទី២ ហើយដែលវណ្ណីទទួលបានជ័យជម្នះ ក្លាយជា Top 1 នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ បន្ទាប់ពីឈ្នះលើកដំបូង កាលពីសប្ដាហ៍ទី៣ ។
តស់ទៅមើលម្ហូបរបស់វណ្ណី ដែលឈ្នះកាលពីសប្ដាហ៍ទី១៥ តាមរយៈវីឌីអូខាងក្រោមនេះ៖
MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូបផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕