កន រួច គឺជាបេក្ខជនអៀមសទីមួយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានជម្រុះចេញពីកម្មវិធី កាលពីសប្ដាហ៍ទី៣ ប៉ុន្តែស្រាប់តែពេលនេះ បានលេចមុខរូបលោកនៅក្នុងវីឌីអូដែលទាក់ទងនឹងម្ហូបខ្មែរ។
រួច គឺជាបេក្ខជនមកពីខេត្តព្រះវិហារតែម្នាក់គត់ ដែលទទួលបានអាវអៀមសមួយក្នុងចំណោមអាវអៀមសទាំង២៥ ដែលត្រូវបានប្រគល់ជូនបេក្ខជននិងបេក្ខនារីមកពីបណ្ដារាជធានីខេត្តនានា ដែលមានសិទ្ធិចូលរួមប្រកួតនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
បន្ទាប់ពីការចាកចេញពីផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia ដ៏គួរឱ្យសោកស្ដាយ កន រួច មិនបានបោះបង់ក្ដីស្រមៃរបស់ខ្លួនក្នុងការចម្អិននោះទេ។ ជាក់ស្ដែងលោកកំពុងបង្កើតមាតិកាចែករំលែកពីម្ហូបខ្មែរ ទៅកាន់បងប្អូនដែលជាអ្នកគាំទ្ររបស់គាត់ជាបន្តបន្ទាប់។
សូមជម្រាបថា កម្មវិធី MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕