អ្នកតាមដានកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ប្រាកដជាដឹងហើយថា បេក្ខជន កាក់ សីលាបញ្ញា ដែលមានអាយុ ២៤ឆ្នាំ គឺជាមន្ត្រីនគរបាល ដែលស្រឡាញ់ការចម្អិនទើបសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីកម្រិតពិភពលោកមួយនេះ។
យ៉ាងណាមិញ ប្រិយមិត្តប្រហែលជាមិនចាប់អារម្មណ៍នោះទេ បញ្ញា ក៏ជាកីឡាករតេក្វាន់ដូម្នាក់ផងដែរ។ រូបគេធ្លាប់ឈ្នះមេដាយមាសជូនប្រទេសកម្ពុជា ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ កាលពីឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសហូឡង់។
ជាមន្ត្រីនគរបាល កីឡាករតេក្វាន់ដូ និងជាអ្នកស្រឡាញ់ការចម្អិន បញ្ញាបាននិងកំពុងស្ថិតក្នុងចំណោមបេក្ខជន ១៣នាក់ចុងក្រោយ (Top 13) នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដែលត្រូវជាសប្ដាហ៍ទី១៦ នៃកម្មវិធី បញ្ញានឹងប្រកួតជាមួយ រស្មី នៅក្នុងវិញ្ញាសាជាក្រុម ដែលអ្នកទាំងពីរជាប្រធានក្រុមផងដែរ។ ហើយក្រុមដែលចាញ់ ប្រធានក្រុមនឹងត្រូវជម្រុះចេញពីកម្មវិធីភ្លាមៗ។
តើបញ្ញា ឬរស្មី ដែលនឹងត្រូវដើរចេញពីផ្ទះបាយ MasterChef Cambodia នៅសប្ដាហ៍នេះ? ដូច្នេះ កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ចាប់ពីម៉ោង ៨ យប់តទៅ៕