នៅសប្ដាហ៍បន្ទាប់ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ភាពតានតឹងនឹងកើនឡើងខ្ពស់ ខណៈដែលបេក្ខជនពីររូប ប្រឈមមុខនឹងការចាកចេញពីកម្មវិធី ប្រសិនបើដឹកនាំក្រុមទទួលបរាជ័យ។
រស្មី និង បញ្ញា នឹងដឹកនាំក្រុមរៀងៗខ្លួន ប៉ុន្តែវាជាការដាក់សម្ពាធដ៏ខ្លាំងមួយសម្រាប់អ្នកទាំងពីរ បន្ទាប់ពីទទួលបានចានអន់ជាងគេ កាលពីសប្ដាហ៍មុន ក្នុងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត។
វិញ្ញាសាប្រកួតជាក្រុម មិនត្រឹមតែសាកល្បងជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិនិត្យលើការដឹកនាំក្រោមសម្ពាធទៀតផង។ រស្មី និងបញ្ញា ត្រូវតែគ្រប់គ្រងកូនក្រុមរបស់ពួកគេ បញ្ចុះបញ្ចូលឱ្យកូនក្រុមស្ដាប់ខ្លួន និងរៀបចំយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីជៀសវាងហានិភ័យនៃការចាកចេញ។
សម្ពាធ នឹងកើនមានខ្លាំងជាងមុនទៅទៀត ព្រោះសមាជិករបស់អ្នកទាំងពីរ គឺជាអ្នកសម្រេចជោគវាសនារបស់ពួកគេ ថាប្រធានក្រុមរូបណា ដែលត្រូវដើរចេញពីផ្ទះបាយ MasterChef Cambodia ។
រង់ចាំសប្ដាហ៍ទី១៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ចាប់ពីម៉ោង ៨ យប់តទៅ៕