×

យូជីញ បង្ហោះសារមួយ បន្ទាប់ពីក្លាយបេក្ខភាពទី២ដែលចាកចេញពី MasterChef Cambodiaក្នុងសប្ដាហ៍តែមួយ

តាំង យូជីញ ដែលជាបេក្ខភាពទី២ ដែលបានចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ក្នុងសប្ដាហ៍ទី១៦បន្ទាប់ពីបញ្ញា ដែលត្រូវបានជម្រុះចេញដូចគ្នា បានបង្ហោះនៅលើបណ្តាញសង្គម ដើម្បីសម្តែងការដឹងគុណចំពោះក្រុមការងារ MasterChef នាពេលថ្មីៗនេះ។

ក្នុងសារដ៏ខ្លីមួយ ប៉ុន្តែចិត្តស្មោះអស់ពីចិត្ត យូជីញ បានអរគុណចំពោះឱកាសដែលបានចូលរួមប្រកួតប្រជែងនៅក្នុងផ្ទះបាយ MasterChef ដ៏ប្រណីតដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

យូជីញ បានបង្ហាញពីដំណើរក្នុងផ្ទះបាយមួយនេះថា៖ “អ្វីៗកើតឡើងដោយមានហេតុផល។ ត្រូវតែនិយាយពាក្យលាចំពោះ MasterChef ។ ខ្ញុំពិតជាដឹងគុណណាស់ដែលបានប្រកួតនៅទីនេះ។”

ការចាកចេញរបស់បេក្ខនារីមកពីខេត្តសៀមរាបរូបនេះ គឺជាពេលវេលាដ៏រំជើបរំជួលមួយសម្រាប់ការប្រកួតប្រជែង។ យ៉ាងណាមិញ Fan បានបង្ហាញការគាំទ្រ និងការកោតសរសើរចំពោះការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់នាងតាំងពីដើមរហូតមកដល់ចំណុចមួយនេះ។

យូជីញ ពុំមានការសោកស្ដាយឡើយ និងបានទទួលខុសត្រូវចំពោះចានរបស់ខ្លួន នៅក្នុងការប្រកួតវិញ្ញាសាសម្ពាធ ដែលទទួលបានក្ដាមអាឡាស្កា ជាគ្រឿងផ្សំគោលដើម្បីចម្អិន កាលពីសប្ដាហ៍ទី១៦។ នាងទទួលបានបទពិសោធន៍ជាច្រើនពីសំណាក់ Judges ទាំង៣ និងបេក្ខជនដទៃទៀត ដែលបានប្រកួតជាមួយគ្នា។

MasterChef Cambodia រដូវកាលទី៣ នៅតែបន្តដំណើរស្វែងរកម្ចាស់ពានរង្វាន់របស់ខ្លួន នាសប្ដាហ៍បន្ទាប់ ដែលនៅសល់ត្រឹមតែ ១១នាក់។ តើបេក្ខជនរូបណានឹងក្លាយជា Top 10 របស់កម្មវិធី? ចម្លើយនឹងបង្ហាញនៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia ៕

ទស្សនាសប្ដាហ៍ទី១៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង