×

លីនដា និង រស្មី ទុកជម្លោះមួយឡែកក្នុងសប្ដាហ៍ទី១៦ នៃកម្មវិធី MasterChef Cambodia ដើម្បីស្វែងរកជ័យជម្នះសម្រាប់ក្រុម

គួរឱ្យភ្ញាក់ផ្អើល ដោយកាលពីសប្ដាហ៍ទី១៦ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages លីនដា និង រស្មី បានទុកជម្លោះពីមុនមួយឡែក ដើម្បីសហការគ្នាក្នុងការប្រកួតប្រជែងជាក្រុម។

លីនដា ដែលធ្លាប់ចង់ឱ្យរស្មី ចាកចេញ មានការផ្លាស់ប្តូរចិត្ត ដោយទទួលស្គាល់ពីសារសំខាន់នៃការធ្វើការជាក្រុមដើម្បីបញ្ចៀសការបរាជ័យ ដែលអាចឱ្យសមាជិកក្នុងក្រុមទាំងអស់ប្រឈមនឹងវិញ្ញាសាអៀមខ្មៅ។

បេក្ខនារីទាំងពីរ ធ្លាប់ប៉ះគ្នាពីមុនមក ដោយលីនដាបានដកគ្រឿងផ្សំរបស់រស្មី កាលពីសប្ដាហ៍ទី១១ ហើយរស្មី បានសងសឹកដោយប្តូរទីតាំងរបស់លីនដាជាមួយដាឡែត កំឡុងពេលប្រកួត កាលពីសប្ដាហ៍ទី១៣។ ទោះជាយ៉ាងណា សប្តាហ៍នេះមានការផ្លាស់ប្តូររវាងអ្នកទាំងពីរ ខណៈរស្មី ដែលជាប្រធានក្រុម បានស្តាប់លីនដា និងសមាជិកក្រុមផ្សេងទៀត ជួយដឹកនាំក្រុមពណ៌ខៀវឱ្យទទួលបានជ័យជម្នះ។

ការសម្របសម្រួលរវាងលីនដា និងរស្មី គឺពិតជាសំខាន់នៅក្នុងជ័យជម្នះមួយនេះ។ យ៉ាងណាមិញ តើអ្នកទាំងពីរនឹងមានអ្វីថ្មីសម្រាប់ Fan នៅសប្ដាហ៍បន្ទាប់? រង់ចាំតាមដានរឿងរ៉ាវរបស់អ្នកទាំងពីរ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង